អភិបាលខេត្ត​កំពង់ចាម ណែនាំ ដល់ មន្ត្រី ឲ្យ ធ្វើការ ត្រួតពិនិត្យ ចំពោះ ក្រុមហ៊ុន យក លុយ ទឹកតែ និង បង្ក ការ អុកឡុក ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ធ្វើ ការ ត្រួតពិនិត្យ ឡេ​ី​ង វិញ ដើម្បី មាន ចំណាត់ការ ចំពោះ បុគ្គល មួយ ចំនួន ដែល បង្កើត ក្រុមហ៊ុន ដេ​ី​ម្បី ទាមទារ យក លុយ ទឹកតែ ហើយ ថែមទាំង បង្ក ការ អុកឡុក ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ -​សង្កាត់ ជារឿយៗ ទៀត ផង ការ ព្រមាន យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ សាមញ្ញ លេ​ី​ក ទី ២៣ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សា​ខេត្តកំពង់ចាម នា​ព្រឹក ថ្ងៃ ទី ៦ ខែមេសា ឆ្នាំ ២០២១ ។

​ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សា ឃុំ -​សង្កាត់ ទាំង អស់ ដែល ជា ម្ចាស់ គម្រោង មូលនិធិ ឃុំ -​សង្កាត់ ត្រូវ ធ្វើ ការ ត្រួតពិនិត្យ ឲ្យ បាន ច្បាស់លាស់ ជាមុនសិន មុន នឹង ចុះហត្ថលេខា ទទួល យក នូវ គម្រោង សាងសង់ អ្វី មួយ ពី ម្ចាស់ ក្រុមហ៊ុន ទទួល ការ ដេ​ី​ម្បី ចៀសវាង​ការ ខូចខាត ផលប្រយោជន៍ រួម ហេ​ី​យ គ្មាន អ្នក ទទួល ខុសត្រូវ ដោ​ឡែក​ចំពោះ ក្រុមហ៊ុន ដែល សាងសង់ សំណង់ គ្មាន គុណភាព ត្រូវ ធ្វើការ រាយការណ៍ ដេ​ី​ម្បី មាន ចំណាត់ការ តាម ផ្លូវ ច្បាប់ ផង ដែរ ។

​ក្នុង កិច្ចប្រជុំ នេះ ដែរ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម បាន​លើក​ជា​របៀបវារៈ​ធំៗ​ចំនួន​៤ រួមមាន​៖ ១.​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៣ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
២.​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
៣.​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ផែនការ​សកម្មភាព​រយៈ​ពេល​បី​ខែ មេសា​,​ឧសភា​,​មិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
៤. បញ្ហា​ផ្សេងៗ ពាក់ព័ន្ធ ការងារ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ៕​