អភិបាលខេត្ត​កំពង់ចាម ទទួល អំណោយ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ពី សប្បុរសជន ដែល បាន ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ រួម​នឹង អភិបាល រង ខេត្ត នា​ព្រឹក ថ្ងៃ ទី ៥ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ពី លោក ស៊ុយ ភូ​នាថ នាយក​ក្រុម ហ៊ុន អេស ធី អេស អែ​ត​វេ​ី​ថា​យ​ស៉ី​ង ឯ​.​ក និង មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម រួមជាមួយ សប្បុរសជន នានា ដែល បាន​ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេ​ី​ម្បី ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។

​គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និង​ទទួល អំណោយ នេះ លោក ស៊ុយ ភូ​នាថ នាយក​ក្រុម ហ៊ុន អេស ធី អេស អែ​ត​វេ​ី​ថា​យ​ស៉ី​ង ឯ​.​ក បាន ឧបត្ថម្ភ អង្ករ ១​តោន មី​ម៉ា​ម៉ា ២០​កេស ទឹកបរិសុទ្ធ ២០​កេស ម៉ាស​១​ម៉ឺន ម៉ាស និង ទឹក​អាល់កុល ៦០​លីត្រ . មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម ឧបត្ថម្ភ ទឹក បរិសុទ្ធ ៥០០​យួរ . ធនាគារ អេស៊ីលីដា ៨​សាខា ក្នុង ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស ចំនួន ១​ម៉ឺន ម៉ាស អាល់កុល ២៤០​លីត្រ មី​១៦​កេស និង ទឹក បរិសុទ្ធ ១៦​កេស . លោក ឧកញ៉ា សាយ ហាង និង លោកជំទាវ ឧបត្ថម្ភ ថវិកា ៤​លាន​រៀល ម៉ាស ចំនួន ១​ម៉ឺន ម៉ាស ទឹក បរិសុទ្ធ ១០០​កេស និង អាល់កុល ១៥០​លីត្រ . គណៈ អាជីវករ ផ្សារ បឹង​កុក ឧបត្ថម្ភ ថវិកា ២​លាន​រៀល . ក្រុមហ៊ុន CP ឧបត្ថម្ភ ម៉ាស ចំនួន ១២.៥០០​ម៉ាស អាល់កុល ១២០​លីត្រ និង ទឹក បរិសុទ្ធ ចំនួន ៥០​កេស . ឯកឧត្តម លី ថៃ​ហាក់ ឧបត្ថម្ភ ទឹក បរិសុទ្ធ ចំនួន ៥០០​យួរ និង ក្រុមហ៊ុន ថា​ណា​ខន ឧបត្ថម្ភ ធូ​ក​មូស ៣​កេស ថ្នាំ បាញ់ មូស ១​កេស អាល់កុល ៣០​លីត្រ ខោ​ទឹកនោម ១​បាវ និង ទឹក បរិសុទ្ធ ចំនួន ៥​កេស ផងដែរ ។

​ឆ្លៀត ក្នុង ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែងអំណរគុណ ចំពោះ ម្ចាស់ ក្រុមហ៊ុន ក៏ដូចជា សប្បុរសជន នានា ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ជូន ដល់​គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ដែលជា​ការរួមចំណែក យ៉ាងសំខាន់ ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ ក៏​ជា​ការជួយ​រំលែក​ទុក្ខលំបាក ការខ្វះខាត របស់​បងប្អូន ពលករ ចំណូល ស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០​កុម្ភៈ ដែល កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក ផង ដែរ ៕​