អភិបាលខេត្ត​កំពង់ចាម ប្រើ​ប្រាស់ យន្តការ ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ ទំនាស់ ដោយ ជោគជ័យ បន្ទាប់ពីបិទផ្លូវអស់ រយៈពេល ១៦ឆ្នាំ

អត្ថបទ៖ លឹម ប៉ៃលិន

ដោយ ប្រេ​ី​ប្រាស់ យន្តការ ឈ្នះ ឈ្នះ របស់ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា កាលពី រសៀល ថ្ងៃ ទី ១០ ខែ​មិនា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ដឹកនាំ ក្រុមការងារ អញ្ជើញ ចុះ ដោះស្រាយ បញ្ចប់ បញ្ហា ទំនាស់ ហើយ បេ​ី​ក ផ្លូវ ជា សាធារណៈ តាម បណ្តឹង របស់ ប្រជាពលរដ្ឋ នៅ​ភូមិ​ត្នោត​កលើ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ប្រកប ដោយ ភាព ជោគជ័យ បន្ទាប់ ពី បិទ ផ្លូវ នោះ អស់ រយៈពេល ១៦​ឆ្នាំ ដោយ ភាគី ម្ខាង​ទៀត ព្រមព្រៀង រុះរើ ផ្ទះ និង វាយ របង ថ្ម ចេញ ផងដែរ ។

​គួរ បញ្ជាក់ ផង ដែរ​ថា បញ្ហា ទំនាស់ បិទ ផ្លូវ នេះ បាន កេ​ី​ត មាន ឡើង​តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ រហូត បាន​ប្តឹង​ចូលដល់ សាលាដំបូង ខេត្ត កំពង់ចាម ក្នុង​ឆ្នាំ​២០០៦ ហើយ តុលាការ បាន ចេញ​ដីកា កិច្ចការ​ប្រ​ញ៉ាប់ ក្នុងការ​បើកផ្លូវ​ទទឹង​៣​ម៉ែត្រ ដោយ​បង្គាប់ ឲ្យ​ភាគី​ម្ខាង​ទៀត​អនុវត្ត ប៉ុន្តែ ភាគី​នោះ មិន​ព្រម​អនុវត្តតាម​ការសម្រេច​របស់​ដីកា​នោះ​ឡេ​ី​យ ។

​ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​គណៈកម្មការ ភាគី​ប្រជាពលរដ្ឋ​០៤​គ្រួសារ ដែលមាន​ឈ្មោះ ១-​ហ៊​ន់ ស៊ា​ង ២-​ញឹក វិ​ន ៣-​ចាន់ ឆេន និង​៤-​ឈ្មោះ សូ ម៉ាច ដោយឡែក ភាគី ម្ខាង ទៀត ឈ្មោះ ពិន ផល្លា ជា​អ្នកកាន់កាប់ និង​ប្រើប្រាស់​ដី​សាធារណៈ ដែលជា​កម្មវត្ថុ​នៃ​បណ្តឹង របស់​ប្រជាពលរដ្ឋ​០៤​គ្រួសារ ខាង​លេ​ី ។ ដោយ​ឈ្មោះ ពិន ផល្លា បាន​ព្រមព្រៀង​ក្នុងការ ដោះស្រាយ និង យល់ព្រម ធ្វើ ការរុះរើ ផ្ទះ​តៀម​ជាប់​ដី​ដែលមាន​ជញ្ជាំង​រៀប​ឥដ្ឋ សាងសង់​លើផ្លូវ​សាធារណៈ និង រុះរើ​របង​ទំហំ​០៣​ម៉ែត្រ ផ្នែក​ខាងក្រោយ​នៃ​ដី ចេញពី​ផ្លូវ ឲ្យ បាន​មុន​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ។ ក្នុងការ ដោះស្រាយ នេះ ដែរ ឈ្មោះ ពិន ផល្លា បាន ធានា​អះអាងថា នឹង អនុញ្ញាត ឲ្យ ប្រជាពលរដ្ឋ​ចំនួន​០៤​គ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត​អាច​ចេញចូល និង ប្រើប្រាស់​ផ្លូវ​សាធារណៈ​នេះ ដោយ​សេរី និង​គ្មាន​ឧបសគ្គ​នាពេល​អនាគត​ឡេ​ី​យ ។ ជាមួយគ្នា នោះ ភាគី​ប្រជាពលរដ្ឋ​ចំនួន​០៤​គ្រួសារ​ខាងលើ និង​ឈ្មោះ ពិន ផល្លា បាន ស្ម័គ្រចិត្ត ផ្តិត​ម្រាមដៃ​ស្តាំ​លើ​កំណត់​ហេតុនេះ ទុកជា​ភស្តុតាង និង​សម្រាប់​បម្រើ​ដល់​ការប្រើប្រាស់​ជា​ឯកសារ​គតិយុត្ត ផងដែរ ៕​