អភិបាលរង​ខេត្តកំពង់ចាម ចុះ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ភូមិ​១ ក្នុង​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ បន្ទាប់ពី​បាន​បិទ​ខ្ទប់​មួយរយៈ

នួន សត្យា

ឯកឧត្ដម ឯកឧត្តម អ៊ុ​ភឿន គុណ​វ​ឌ្ឍ អភិបាលរង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ២៤ ខែឧសភា​ឆ្នាំ ២០២១ បាន​ចុះ​ផ្ស​ព្ស​ផ្សាយ​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្តកំពង់ចាម បើក​ឲ្យ​ដំណើរការ​ឡើងវិញ ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ បន្ទាប់ពី​បាន​បិទ​ខ្ទប់​មួយរយៈ ។

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុ​ភឿន គុណ​វ​ឌ្ឍ អភិបាលរង​ខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​បង្កើន​ការ ការពារ​ខ្លួន ជៀសអោយផុត​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ” ៣​ការពារ និង ៣​កុំ ” ពិសេស ការលាង​សម្អាត​ដៃ​ជាប្រចាំ​, ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ , កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​សេចក្តីជូនដំណឹង របស់​ក្រសួងសុខាភិបាល ក្នង​ដំណាក់កាល​នៃ​ការឆ្លង​រាលដាល ជម្ងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។​

​បើតាម លោក ផេ​ន សុផល អភិបាលស្រុក​បាធាយ​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ចាត់​ឲ្យ លោក ទឹម ដា​ណា អភិបាលរង​ស្រុក ដឹកនាំ​សម្របសម្រួល​ការងារ​យ​ក​សំណាក​កម្មករ​-​កម្ម​ការ​នី ចំនួន ១៤៩​នាក់ ក្នុងនោះ​ធ្វើតេស្ត​ឃើញ វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៦​នាក់​។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ស្រុក​បាធាយ បាន​ចុះ​ចាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​និង​ជំងឺ​កូ​វីដ​-១៩ និង​ចុះ​បិទ​poster តាម​ឃុំ​ចំនួន​១២​ឃុំ និង​បាន​ផ្សព្វផ្សាយ​សរុប​បាន​ចំនួន ៤៤​ភូមិ ក្នុងចំណោម ៨០​ភូមិ​ផងដែរ ។​