អភិបាលស្រុក​ចំការលើ នាំ​អំណោយ​ឯកឧត្តម ហ៊ុន ម៉ានិត និង​លោក ជំទាវ ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាល នៃ​គណៈ​អភិបាលស្រុក​ចំការលើ​លោក ខ្លូត ចិន្តា រួម​នឹង​ក្រុមការងារ​នៅ​ថ្ងៃទី ១១ ខែមិថុនា​ឆ្នាំ ២០២១ នេះ បាន​នាំ​អំណោយ​ឯកឧត្ដម​ហ៊ុន​ម៉ានិត​និង​លោកជំទាវ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ នៅ​វិហារ​អក​មោគ ភូមិ​ស្ពឺ​”​ក​” ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

​លោក ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ​បាន​ឲ្យ​ដឹងថា លោក និង ក្រុមប្រឹក្សា​ស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ បាន​ចុះសួរសុខទុក្ខ​សំណេះសំណាល និង​ផ្តល់នូវ​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ ចំនួន ១០​គ្រួសារ ដែលជា អុ​ី​ម៉ាំ​ម៉ាស់​ស្ជិ​ត ហា​កឹម ទួន នៅ​វិហារ​អក​មោគ ភូមិ​ស្ពឺ​”​ក​” ឃុំ​ជយោ និង​បាន​ផ្តល់នូវ​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក
​អស់​ថវិកា​ចំនួន ៤៥០,០០០​រៀល ។​

​លោក​អភិបាលស្រុក​បាន​បន្តថា បន្ទាប់មក​ក្រុមការងារ បាន​ស្តាប់​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​នានា របស់​អុ​ី​ម៉ាំ​ម៉ាស​ស្ជិ​ត ហាស​កឹម ដែលជា​អ្នកគ្រប់គ្រង​ព្រះវិហារ អក​មោគ នៅ​ភូមិ​ស្ពឺ​”​ក​” ក្នុងនោះ​ក្រុមការងារ​បាន​ផ្តល់ជូន មី​៤​កេស និង​ម៉ាស់ ៣០​ប្រអប់​តូច ផងដែរ ។​