អភិបាលស្រុក​ស្ទឹងត្រង់ ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ២​គ្រួសារ

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលស្រុក​ស្ទឹងត្រង់ លោក ទុន ណេ​ត នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ រួម​នឹង​សហការី បាន​ចុះ​ផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ ពីរ​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ខណៈ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ។

​លោក​អភិបាលស្រុក​ស្ទឹងត្រង់ បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក រួម​និង​អាជ្ញាធរ​ឃុំ​ព្រែកបាក់ បាន​ចុះ​ចែក​អំណោយ​របស់​អនុសាខា​កាកបាទក្រហម​ស្រុក ជូន​ដល់​គ្រួសារ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​ពីរ​គ្រួសារ ក្នុងនោះ ១. ឈ្មោះ កាន់ ម៉ុ​ត ២. ឈ្មោះ អោក សុខ​ឡា ដោយ​១​គ្រួសារៗ ទទួលបាន អង្ករ​២៥​គីឡូក្រាម​, មី ១​កេស ទឹក​ស៊ី​អុ​ី​វ ១​យួ ,​ត្រីខ ១​យួរ​។ ក្នុងនោះដែរ លោក​មេឃុំ​ព្រែកបាក់ បាន​ឧបត្ថម្ភ​ថវិកា ដល់​គ្រួសារ​ឈ្មោះ អោក សុខ​ឡា ចំនួន ៥០០០០​រៀល​ផងដែរ ។​