លោកស្រី យ៉ា សឿន កិច្ចការនារីឃុំក្រឡា ស្រុកកំពង់សៀម ថា នៅពេលដែលមានការរាយការណ៍ករណីហិង្សាក្នុងគ្រួសារពីស្ត្រីរងគ្រោះឬអ្នកជិតខាង កិច្ចការនារីឃុំ បានសហការណ៍ជា មួយមេភូមិ និងមន្ត្រីនគរបាលប៉ុសក្នុងការចុះអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយសង្គ្រោះស្ត្រីដែល រងគ្រោះដោយហិង្សាក្នុងគ្រួសារនិងជម្លៀសជនបង្ករឲ្យឆ្ងាយពីជនរគ្រោះ។លោកស្រីបានលើក ឡើងបែបនេះក្នុងកម្មវិធីយើងធ្វើបាន វិទ្យុជាតិភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម ថ្ងៃទី07ខែសីហា ឆ្នាំ2019។
លោកស្រី យ៉ា សឿន កិច្ចការនារីឃុំក្រឡាបន្តថា ក្រៅពីអន្តរាគមន៍ កិច្ចការនារីឃុំបានធ្វើការ សម្របសម្រួល ប្រឹក្សាយោបល់ផ្លូវច្បាប់ ការផ្ដល់សេវាសង្គម និងជួយជូនស្ត្រីទៅមន្ទីរពេទ្យ នៅពេលដែលមានរបួសស្នាមដោយហិង្សាក្នុងគ្រួសារ។ក្នុងករណីស្ត្រីចង់ប្ដឹងលែងលះ កិច្ចការនារីឃុំ សហការណ៍ជាមួយនគរបាលប៉ុសសរសេរពាក្យបណ្ដឹងដល់ស្ត្រីរងគ្រោះនិង បញ្ចូនសំណុំរឿងទៅកាន់តុលាការ។
លោកស្រី យ៉ា សឿនបន្តទៀតថា ការរាយការណ៍ពីអំពើហិង្សាក្នុងគ្រួសារទៅគណៈកម្មការស្ត្រីនិងកុមារឃុំត្រូវបានរក្សាការសម្ងាត់។ គណៈកម្មការនេះដែលដឹកនាំដោយស្ត្រីជាប់ឆ្នោតនៅថ្នាក់ឃុំ គឺនៅទីនោះដើម្បីស្តាប់ស្ត្រីនិងផ្តល់ការគាំទ្រដល់ស្ត្រី។
មួនធារី