អាជ្ញាធរ​ឃុំ​បុសខ្នុរ​អំពាវនាវ​អង្គការ​ទឹកស្អាត​ជួយ​វិ​និ​យ​យោគ​ប្រព័ន្ធ​ទឹកស្អាត​ជូន​ពលរដ្ឋ​៣​ភូមិ​

​ភូមិ​៣​ក្នុង​ឃុំ​បុសខ្នុរ​កំពុង​ប្រឈម​គ្នាន​ទឹកស្អាត​ប្រើប្រាស់ បើទោះបីជា​សព្វ​ថ្ញៃ​មាន​ប្រជាពលរដ្ឋ​មានទឹក​អណ្តូងស្នប់ ទឹក​អណ្តូង​លូ ប្រើ​ក៏ដោយ ក៏​នៅតែ​ប្រឈម​ខ្វះខាត​ទឹក​ប្រើ​នៅ​រដូវប្រាំង​ដ៏​ដែរ នេះ​បើតាម​ការ​អោយដឹងពី លោក គឹម ឃួន ជំទប់​ទី​២ ឃុំ​បុសខ្នុរ មាន​ប្រសា​ស​ន៏ ក្នុង​កម្មវិធី​វិទ្យុជាតិ នៅ​ថ្ញៃ​ទី​១៦ ខែ កក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក គឹម ឃួន ជំទប់​ទី​២ ថ្លែងថា​ក្នុង​ឃុំ​បុសខ្នុរ​មាន​១៣​ភូមិ នៅពេល​បច្ចុប្បន្ន​មាន​៣​ភូមិ ដែល​កំពុង​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង​គឺ​ភូមិ​ចំណោម​,​ភូមិ​វាល​ធ្លុង​,​នឹង​ភូមិ​ដូន​ធី ទោះបីជា​យ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើ​នេះ អាជ្ញាធរ​ក៏​ធ្លាប់ធ្វើ​សំណើរ​ស្នើរ​សុំ​ទៅ​បណ្តាញ​អង្គការ​ទឹកស្អាត​ផ្សេងៗ ក៏ប៉ុន្តែ មិនមាន​ក្រុមហ៊ុន ឬ​អង្គការ ណាមួយ​ហ៊ាន​មក​វិនិយោគ​៣​ភូមិ​នេះ​ទេ​។​លោក​បន្តថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើ​បណ្តោះអាសន្ន ក្រុមប្រឹក្សាឃុំ​បានធ្វើ​គម្រោង​ស្នើរ​សុំ​ទៅគ្រប់​ស្ថា​ប័ត ដោយ​នៅពេលនោះ​មាន​ឯកឧត្តម ហ៊ុន ម៉ា​នី ក្រុមការងារ​ចុះជួយ​ស្រុកចំការ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ សាសនា​យី​ស៊ូ សប្បុរសជន​ខ្លះ បាន​ជួយ​ជា​អណ្តូងស្នប់​និង​អណ្តូង​លូ​ខ្លះ​។​

​លោក​អោយដឹងទៀតថា ប្រជាពលរដ្ឋ​រស់នៅ​ទាំង​៣​ភូមិ​នោះ ឲ្យ​តែ​ចូល​រដូវប្រាំង​ទឹក​អណ្តូង​មួយចំនួន​ត្រូវបាន​រាង​ស្ងួត ដូច្នេះ ត្រូវ​បង្ខំចិត្ត​ទិញ​ទឹក​គេ​ប្រើ គ្រួសារ​ខ្លះទៀត​ចែក​ទឹក​គ្នា​ប្រើ​ក៏មាន ចុងបញ្ចប់​ក្នុង​កម្មវិធី​សន្ទនា​មតិ លោក គឹម ឃួន ជំទប់​ទី​២ សូម​អំពាវនាវ​ទៅកាន់​បណ្តា ក្រុមហ៊ុន​ទឹកស្អាត ឬ​អង្គ​ការដែល​ធ្វើ​ការងារ​ផ្នែក​ទឹកស្អាត ជួ​យមក​វិនិយោគ​ទឹកស្អាត​ក្នុងភូមិ ទាំង​៣​នេះ​ផង គឺ​ភូមិ​ចំណោម​,​ភូមិ​វាល​ធ្លុង​,​នឹង​ភូមិ​ដូន​ធី ឬ​លេខ​ទំរ​ស័ព្ទ ០១២ ៥៧ ៤៥ ៨៧​។​

លោក ភ័​ណ្ឌ ប៉ាង​