អាជ្ញាធរ​ឃុំ​សណ្តែក​ត្រៀម​ជាស្រេច​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់

អា​ជ្ងា​ធរ​ឃុំ​សណ្តែក​បាន​ឲ្យ​ដឹងថា​គិត​ចាប់តាំងពី​ដើមឆ្នាំ​មកដល់ពេលនេះ​ឃុំ​សណ្តែក​ពុំទាន់​ទទួលរង​គ្រោះ​ដោយ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់​ដូច បណ្តាល​ឆ្នាំ​កន្លងទៅ នៅឡើយ​ទេ នេះ​បើតាម​ប្រសាសន៍ លោក ហ៊ុល ញ៉ុ​ង មេឃុំ​សណ្តែក ។​

​លោក ហ៊ុល ញ៉ុ​ង មាន​ប្រសា​ស​ន៏​ថា បើទោះបីជា​ឆ្នាំនេះ​គ្រោះ​មន្ត​រាយ​ខ្យល់ក​ន្ទ្រា​ក់​ពុំទាន់​កើតមាន​បង្ករ​ការខូចខាត​ដល់​អាយុ​ជិវិត​លំនៅដ្ឋាន​របស់​ប្រជា​រដ្ឋ​នៅក្នុង​ឃុំ​ដូច​កាលពី​ឆ្នាំ​២០១៨​ក្ដី​ប៉ុន្តែ​អាជ្ញាធរ​ពាក់​ព​ន្ធ័​គ្រប់លំដាប់​ថ្នាក់​បាន​ត្រៀម​ជាស្រេច​ក្នុង​ថ​ការជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​រងគ្រោះ​មហន្តរាយ​ខ្យល់ក​ន្ទ្រា​ក់​ដែលជា​ហានិភ័យ​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​។

​លោក​បានអោយដឹងថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​គ្រោះ​មន្ត​រាយ​ខ្យល់ក​ន្ទ្រា​ក់បាន​បណ្ដាល​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន 413​ខ្នង​, ក្នុងនោះ​ផ្ទះ​ចំនួន​២៣​ខ្នង ត្រូវ​ទទួលរង​ការខូចខាត​ទាំងស្រុង និង​រងរបួស មនុស្ស​ចំនួន​៣​នាក់​។

​លោក ហ៊ុល ញ៉ុ​ង បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩​នេះ​ឃុំ​បានរៀបចំ​ក្រុម​ចំនួន​៤​គឺ​ក្រុម​ចុះ​ផ្សព្វផ្សាយ​ដល់​លំនៅ​របស់​ប្រជាពលរដ្ឋ​, ក្រុម​សកម្ម​ឆ្លើយតប​និង​ផ្ដល់ព័ត៌មាន ដោយមាន​ការចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​ឃុំ និង​អា​ជ្ងា​ធរ​ធ្វើការ​រាយការណ៍​ឲ្យ​ទាន់ពេលវេលា​,​ក្រុម​អ្នក​ជួយសង្គ្រោះ​និង​រុករក​ក្រោយពេល​កើត​គ្រោះ​មន្ត​រាយ​ហើយ និង​ក្រុម​សុខភាព អនាម័យ​។​ជាមួយនេះ ឃុំ​មាន​គំរោង​មូ​និ​ពី​ហ្វា​ង​ឡង់ កាកបាទក្រហម សម្រាប់​ជួយ​ជា សំភារៈ ថិ​វិការ គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។

​ថ្មីៗ​នេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏បាន​ណែនាំ​ឲ្យ​សាធារណជន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់​និង​ផ្គរ​រន្ទះ​ចន្លោះ​ពីថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី​២៤​មេសា​ខណៈ​កម្រិត​កំដៅ​កើនឡើង​ទាប​បំផុត​ពី​៣៧ ទៅ​៤០​អង្សា​។

កញ្ញា សុខ​ សីលា