អាជ្ញាធរ​ឃុំ មិន​អាចធ្វើ​សំបុត្រអាពាហ៍ពិពាហ៍​ឲ្យ​នារី នៅ​អាយុ​ក្រោម​១៨​ឆ្នាំ​ទេ​

​លោកស្រី ឃ័ន ដា​រី ប្រធាន​កិច្ចការនារី​ស្រុ​កំពង​សៀម​ថា អាយុ​អប្បបរមា​ស្របច្បាប់​គឺ ១៨​ឆ្នាំ​, ការរៀប​ការដែល​មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ​សម្រាប់​អ្នក​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ មានន័យថា មាន​បញ្ហា​ផ្នែក​ច្បាប់​ដែល​ប៉ះពាល់​ដល់​ម្តាយ​និង​កូន ហើយ​ជា​លទ្ធផល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​នៃ​ភាព​តានតឹង​ក្នុងសង្គម ហើយ​អំពើហិង្សា​ត្រូវបាន​កើនឡើង​។​

​លោកស្រី ឃ័ន ដា​រី អាជ្ញាធរ​មិនត្រូវ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​សម្រាប់​ក្មេង​អាយុ​ក្រោយ​១៨​ឆ្នាំ​នោះ ទេពី​ព្រោះ​ការ​ប្រឆាំងនឹង​ការរៀប​ការ​នៅ​វ័យក្មេង​ពេក​គឺជា​មធ្យោបាយ​មួយ​ក្នុងការ​លុបបំបាត់​ហានិភ័យ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រឆាំងនឹង​ស្ត្រី​។ ដើម្បី​សំរេចបាន​នូវ​កិច្ចការ​នេះ​, រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវធ្វើ​ការបន្ថែម​ទៀត​លើ​ការដាក់​កម្រិត​ផ្នែក​ច្បាប់​ចំពោះ​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​ពេក​, ទោះបីជា​មានការ​យល់ព្រម​ពី​មាតាបិតា​ក៏ដោយ​។

​ការជំរុញ​ក្មេងស្រី​ឱ្យទទួល​បានការ​សិក្សា​ខ្ពស់ ក៏​ជា​វិធី​មួយទៀត​ផងដែរ​ដើម្បី​កាត់បន្ថយ​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​ពេក​។​

មួន ធា​រី