អាជ្ញាធរ​ស្រុក​ចំការលើ ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ១០​គ្រួសារ

នួន សត្យា

(​កំពង់ចាម​)៖ លោក ខ្លួ​ត ចិន្តា អភិបាលស្រុក​ចំការលើ រួម​នឹង​ក្រុមការងារ នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះសួរសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ និង​នាំ​អំណោយ​មនុស្សធម៌​ចែកជូន ចំនួន​០៥​គ្រួសារ នៅ​ភូមិព​ព្រេង និង​ភូមិ​វាល​ចំនួន​០៥​គ្រួសារ​ផងដែរ ក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹងថា អំណោយ​មនុស្សធម៌ បានផ្ដល់​ជូន បងប្អូន​ប្រជាពលរដ្ឋ ១០​គ្រួសារ​ខាងលើ ដែល​ពួកគាត់​មាន​ជីវភាព​ជួប​ការលំបាក ក្នុង​កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ។ ក្នុងនោះ ១​គ្រួសារ ទទួលបាន​អង្ករ មី ទឹកត្រី ត្រីខកំប៉ុង ទឹកបរិសុទ្ធ សរុប​ជា​ថវិកា​អស់​ចំនួន​៤៥០,០០០​រៀល ជា​ថវិកា​របស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក និង​លោកជំទាវ ។

​លោក​អភិបាលស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងឱកាស​សំណេះសំណាល​នោះ លោក បាន​អំពាវនាវ​ឲ្យ​បងប្អូន មានការ​ប្រុងប្រយ័ត្ន ការពារ​ខ្លួន និង​ក្រុមគ្រួសារ បើ​មិនបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ បើទោះបីជា​ចេញ កុំ​ភ្លេច​អនុវត្តតាម​វិធានការ ការពារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​វិធានការ នានា របស់​ក្រសួងសុខាភិបាល គឺ​” ៣​ការពារ និង ៣​កុំ​” និង​សូម​ឲ្យ​បងប្អូន​យើង​អត់ធ្មត់ ស៊ូទ្រាំ ចំពោះ​ព្រឹ​ត្ត​ការណ៍​ដ៏​កំបាក​នេះ ព្រមទាំង ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់ផ្ដាច់​ខ្សែចំលង​ចូលក្នុង​សហគមន៍ ។​