អាជ្ញាធរ​ស្រុក​ជើងព្រៃ ចុះ​ប្រមូល​សំណាក​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩ នៅ​រោងចក្រ​ជូ​ហួយ ២៥០០​នាក់ និង​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម

នួន សត្យា

(​កំពង់ចាម​)៖ លោក អូត ឈាង​លី អភិបាល នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ធ្វើការ​ប្រមូល​សំណាក កម្មករ​-​កម្មការិនី ចំនួន ២៥០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​រោងចក្រ ជូ ហួយ ហ្វូ​ត​វៃ និង​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែម ក្នុងភូមិ​សាស្ត្រ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ​លោក អូត ឈាង​លី បាន​ឲ្យ​ដឹងថា លោក រួមជាមួយ​ក្រុមការងា​រ បាន​ចុះ​សម្របសម្រួល​ដល់​ក្រុមការងារ​គ្រូពេទ្យ ចុះ​យក​សំណាក​កម្ម​ការ​នី នៃ​រោងចក្រ ជូ ហួយ ហ្វួ​ត​វែ ចំនួន​២៥០០​នាក់ ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ មក​ធ្វើតេស្ត រក​លទ្ធផល​។​

​លោក​អភិបាលស្រុក បាន​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នា​នោះដែរ​ក្រុមការងារ​របស់ លោក បាន​ចុះ​ពិនិត្យ​ការរៀបចំ​កន្លែង បន្ថែម​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ហ៊ុន សែន ផ្ដៅ​ជុំ ដែលមាន​បន្ទប់​សរុប​ចំនួន​២៨​បន្ទប់ ។ និង​បាន​ជួប​សួរសុខទុក្ខ​ក្រុមការងារ​យាម​ប្រចាំការ កន្លែង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វី​ទ្យា​ល័យ​ហ៊ុនសែន​ស្គន់ និង​សាលាបឋមសិក្សា​ស្គន់​សរុប​ចំនួន ៥៨៦​នាក់ និង​បានផ្ដល់​ម៉ាស ដល់​ពួកគាត់​ម្នាក់​មួយ ផងដែរ ។​

​បន្ទាប់មក ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព យក​សំណាក​អ្នកពាក់ព័ន្ធ​ប្រយោល និង​ផ្ទាល់ ជាមួយ​អ្នក​វិ​ជ្ច​មាន​កូ​វីដ​-១៩ ចំនួន​២៣​នាក់​នៅ​សាលាបឋមសិក្សា​សង្កែ​ពង​ផងដែរ ។​