ឯកឧត្ដម លន់ លឹម​ថៃ អញ្ជើញ​សួរសុខទុក្ខ និង​សំណេះសំណាល​ក្រុមគ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​កោះ​រកា​

ភ័ណ្ឌ ប៉ាង

ឯកឧត្ដម លន់ លឹម​ថៃ លោកជំទាវ ស្រី​គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយនឹង បុគ្គលិក មណ្ឌល​សុខភាព កោះ​រកា និង​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដែល​ក្នុង​កិច្ច​សំណេះសំណាល​នេះ ក៏មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ អាជ្ញាធរ​ស្រុក ប្រធាន​ប្រធាន​មណ្ឌល​សុខភាព បុគ្គលិក​មណ្ឌល​សុខភាព ព្រមទាំង​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ ន​កិច្ច​សំណេះសំណាល​នេះ ធ្វើឡើង​នៅក្នុង​មណ្ឌល​សុខភាព កោះ​រកា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី 10 ខែមេសា​ឆ្នាំ 2021 ។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម លន់ លឹម​ថៃ មានប្រសាសន៍ថា ពី​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ ទី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ច​ជាការ សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​និង​យកចិត្តទុកដាក់ រាល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​។​ឯកឧត្តម​បាន​បន្តទៀតថា ចាប់តាំងពី​មានការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ទៅដល់​មន្ត្រីរាជកា​រ មើលឃើញថា ចំនួន​អ្នក​ដែល​មកចាក់​សាំង គិត​មក​ត្រឹម​ថ្ងៃនេះ អាច​វាយតម្លៃ​បាន​ថា​ជា​ទិន្នន័យ​ដ៏​ល្អប្រសើរ​មួយ ដែលមាន​មន្ត្រី​ការ ចំនួន 520 នាក់ បាន​ស្ម័គ្រចិត្ត​ចាក់​សាំង ដើម្បី​ការពារ ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​19 ក្នុងនោះ​មាន​ចំនួន 12 នាក់ ដែល​មិនអាច​ចាក់​វ៉ាក់សាំង​កូ​វីដ​19 បាន ដោយសារ​តែមាន​បញ្ហា​សុខភាព ផ្សេងៗ ។​

​ឯកឧត្តម បាន​អត់​ដឹង​ទៀតថា នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នេះ នៅមាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូនទៅ​ដល់​ប្រជាពលរដ្ឋ ជា​បន្តទៀត ដូច្នេះ ដើម្បីអោយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូនទៅ​ដល់​ប្រជាពលរដ្ឋ អោយមាន​ប្រសិទ្ធភាព ឯកឧត្តម បាន​សំណូមពរ ទៅដល់ បុគ្គលិក​មណ្ឌល​សុខភាព ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់ ចុះ​ចាក់​វ៉ាក់សាំង​ជូនទៅ​ដល់​ប្រជាពលរដ្ឋ ពន្យល់​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង និង​សំណូមពរ​ទៅដល់​អាជ្ញាធរ​ស្រុក អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត ចុះ​ផ្សព្វផ្សាយ ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង និង ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​មានការ​យល់ច្រឡំ ពី​ជន​អគតិ​មួយចំនួន ដែល​គិតថា​ការចាក់​វ៉ាក់សាំង​គឺជា​ការប៉ះពាល់​ដល់​សុខភាព ឬក៏ បណ្ដាល​ឲ្យ​ស្លាប់​នោះ ត្រូវ​ជម្រាបជូន​ទៅដល់​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​គ្រប់គ្នាៗ ពី​ការចាក់​វ៉ាក់សាំង ដើម្បី ការពារ​ខ្លួនឯង គ្រួសារ នៅ​សហគមន៍​របស់​យើង​។​

​សូមបញ្ជាក់ថា ក្នុង​កិច្ច​សំណេះសំណាល​នោះ ឯកឧត្តម បាន​នាំយក នៅ​ថវិកា​មួយចំនួន​ផ្តល់ជូន​ដល់ បុគ្គលិក​មណ្ឌល​សុខភាព​ចំនួន 21 នាក់ ក្នុង​ម្នាក់ៗ ទទួលបាន 5 ម៉ឺន​រៀល ក្រុមប្រឹក្សាឃុំ​ចំនួន 7 នាក់ ក្នុង​ម្នាក់​ទទួលបាន 5 ម៉ឺន​រៀល និង ប៉ូលិស​ចំនួន 5 នាក់ ក្នុង​ម្នាក់​ទទួលបាន 20000៛ ។​