ធឹម សារ៉ន
នៅរសៀល ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្តកំពង់ចាម បា នដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ រៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ១៩។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្រុមការងារធ្វេីយ៉ាងពន្លឿនការងាររៀបចំឲ្យលឿន បំពាក់ប្រព័ន្ធភ្លេីង ប្រព័ន្ធ ទឹក បង្គន់អនាម័យ និងរៀបចំគ្រែសម្រាប់សម្រាក់ព្យាបាលអ្នកជំងឺ ។
សូមជម្រាបថា វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម ជាទីតាំងទី២ ដែលត្រូវបានរៀបចំជាមណ្ឌលពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពង់ចាមសម្រេចយកទីតាំងមួយនេះ បន្ទាប់ពីមន្ទីរមេគង្គកំពង់ចាម ហើយ មណ្ឌលវិទ្យាល័យព្រះសីហនុមួយនេះ អាចដាក់អ្នកជម្ងឺកូវីដបានប្រមាណជាង១ពាន់នាក់ ។