ភ័ណ្ឌ ប៉ាង
ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តនៃគណះអភិបាលខេត្ត និងជាតំណាង ឯកឧត្តម អ៊ុន ចាន់ អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ថ្លែងថា ការបោះឆ្នោតសាកល្បងជើងរើសក្រុមប្រឹក្សាឃុំ សង្តាត់ ឆ្នាំ២០២១ និងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២១នេះ ដែលបោះឆ្នោតនេះ ត្រូវមានការចូលរួម ពីសមត្ថកិច្ច អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណា ឲ្យការបោះឆ្នោត ប្រកបដោយ សណ្តាប់ សុវតិ្ថភាព និងមានសន្ថិភាព ហើយក្នុងកិច្ចប្រជុំមួយនេះ ដោយអញ្ជើញចូលរួម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង តំណាងគណះបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីរាជការជាច្រើនថ្ថែមទៀត នាព្រឹកថ្ញៃទី ៣១ ខែ ឧសាភា ឆ្នាំ ២០២១ នៅលេខាធិការដ្ឋានរៀបចំការការបោះឆ្នោតខេត្តកំពង់ចាម។
ឯកឧត្តមបានបន្តទៀតថា ក្នុងការដំណើរបោះឆ្នោតសាកល្បង កន្លងមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត គ្រោងនឹងធ្វើថ្ងៃទី ២៣ ខែ ឧសាភា និង ២០២១ ប៉ុន្តែ ដោយសារ មានព្រឹត្តការណ៍ ២០កុម្ភះ ទើប លេខាធិការដ្ឋាន លើកទៅ ថ្ញៃទី២០ ខែ មិថុនា ឆ្នាំ២០២១ ដោយជ្រើសរើសយក ស្រុកព្រៃឈរ ឃុំជ្រៃវៀន ដែលមានការិយាល័យបោះឆ្នោត ចំនួន២ តាមការកំណត់របស់ គ.ជ.ប គឺការិយាល័យបោះឆ្នោតទី១ នៅសាលាបឋមសិក្សាសិក្សា ក្រឡោង និងការិយាល័យទី២ នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ដើម្បីរៀបចំការបោះឆ្នោតសាកល្បង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានកោតសរសើរទៅដល់ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ថ្នាក់ដឹកនាំ បុគ្គលិកបំរើងការងារ ដែល កន្លងមកខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារះកិច្ចរបស់ខ្លួនយ៉ាងមមារញឹក ក្នុងដំណើរបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្តាត់ ឆ្នាំ២០២១។
បើតាម លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងនៃការបោះឆ្នោតសាកល្បង ដើម្បីបង្តើតប្រសិទ្ធភាព និងតម្លាភាពក្នុងការ អនុវត្តន៍ការងារបច្ចេកទេសទាក់ទង និងការបោះឆ្នោត ដោយប្រើប្រាស់បច្ចេកវិទ្យាល័យព័ត៍មានវិទ្យា ក្នុងការដំណើរការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងធានានូវភាពច្បាស់លាស់នៃការកំណត់គាំទ្រ គណបក្សនយោបាយនៅលើសន្លឹកឆ្នោត និងការអនុវត្តន៍ គោរពនូវ វិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ។