ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល​ជួប ប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា​

ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ អ្នកស្រី ចិន្តា ក្លេ ខៃ ប្រធាន​សមាគម មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា បាន​ជម្រាប​ពី​សកម្មភាព​ការងារ ដែល សមាគម​មូលនិធិ សម្រេច​អនុវត្ត​ន៏ បាន​ក្នុង​រយះពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ក្នុង​កិច្ចការ​ថែរក្សា ការពារ​ដំរី អោយ​រស់នៅ​ក្នុងព្រៃ​បាន​យ៉ាង​ល្អ​។

តាមរយះ​នេះដែរ អ្នកស្រី ចិន្តា ក្លេ ខៃ បាន​គោរព​ស្នើសុំ​មតិយោបល់​បន្ថែម​ពី ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជា​ប្រធានកិត្តិយស សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា ដើម្បី បន្ត​កិច្ចការងារ​ទៅមុខ​បន្ថែមទៀត ពិសេស​ទាក់ទង​បញ្ហា​ថែរក្សា អភិរក្ស​ដំរី នៅក្នុង​ខ្មែរ ដោយ​ធ្វើយ៉ាងណា ដេ​ី​ម្បី​បង្កាត់​ពូជ​អោយ​ដំរី​ញី​មាន កូន ហេ​ី​យ​បាន​កេ​ី​ត នៅក្នុង​ស្រុក ខ្មែរ ។ បច្ចុប្បន្ននេះ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា នៅ​ខេត្ត​រតនគីរី បាន​ចិញ្ចឹម​ដំរី ចំនួន ៣ ក្បាល មាន ញី ១ ឈ្មោល ២ ក្បាល ហេ​ី​យ​ដំរី​ឈ្មោល បាន​បង្កាត់​ពូជ​ជាមួយ​ដំរី ញី រយះពេល​ប្រមាណ​ជាង​មួយ ឆ្នាំ​រួចហើយ មកដល់ពេលនេះ ដំរី​ញី មាន​អាកា​រះ​ខុសប្លែក ហាក់ ដូចជា​ពោះធំ ។ ដូច្នេះ នៅសល់តែ​រយះ ពេល​ប៉ុន្មាន​ខែ​ទៀត និង​ទទួលបាន​ដំណឹង​ល្អ ពី​ដំរី ញី នេះហើយ​។ ទាក់ទង​ទៅ​និង​ការងារ គាំពារ និង​ថែរក្សា​ដំរី​នេះ អ្នកស្រី ចិន្តា ក្លេ ខៃ បាន ជម្រាបជូន​ពី​គម្រោង​រៀបចំ​ជា​រាត្រី សមោសរ ដូចជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រមូល​នូវ មូលនិធិ ពី សប្បុរសជន​នានា សម្រាប់​ទុក​ជួយ ទ្រទ្រង់​ដល់ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា ។​

តាមរយះ​គម្រោង​នេះ ដោយសារ​បញ្ហា នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្រុម ការងារ គ្រោង​មិន​ធ្វើជា​កម្មវិធី ពេលយប់ ដែលមាន​អ្នកចូលរួម​ច្រើន​នោះទេ ដោយ​ប្តូរ​មក​ធ្វើ ពេល ថ្ងៃ​វិញ ដើម្បី​ងាយស្រួល ក្នុង​ការរៀប ចំ​សម្រាប់​អ្នកចូលរួម មាន​គម្លាត​គ្នា ស្របតាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ អ្នកស្រី ចិន្តា ក្លេ ខៃ បាន​សំដែង​នូវ​ការ​អរគុណ​ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក៏ដូចជា សប្បុរស​ជ​នានា ដែលជា​និច្ចកាល​តែង​បាន​ជួយ ឧ​ប​ត្ត​ម្ភ​គាំទ្រ ដល់​សមាគម​មូលនិធិ អភិរក្ស ដំរី​ខ្មែរ​រៃ​អាវ​ត្តា ក្នុងការ​ថែរក្សា និង​ការពារ​សត្វ​ដំរី នៅក្នុង​ប្រទេស​កម្ពុជា អោយបាន គង់វង្ស និង​មាន​ច្រេ​ី​ន​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត​។

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​ពី​ជំហរ​ក្នុង​ការបន្ត​ចូលរួម​គាំទ្រ​ដល់ សម្មភាព​នានា​របស់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​រៃ​អាវ​ត្តា ដែល​បាន​ដេ​ី​រ​តូ​នាទី​ដ៏​សំខាន់ ក្នុងការ​ថែរក្សា អភិរក្ស សត្វ​ដំរី នៅក្នុង​ប្រទេស​កម្ពុជា ៕​