ឯកឧត្តម ផាន អូន ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក ដោយសារ​វិបត្តិ​កូ​វីដ​-១៩

ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ “​ក​.​ប​.​ប​.​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ជ្រៃវៀន ឃុំ​គរ និង​ឃុំ​មៀន ស្រុក​ព្រៃឈរ នៅ​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១​នេះ បាន​ចុះ​សំណេះសំណាល និង​ឧបត្ថម្ភ​ដល់​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការលំបាក​ផ្នែក​ជីវភាព ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ក្នុង​យុទ្ធនាការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ ដែល​ពុំទាន់​មានការ​ថមថយ​នៅឡើយ​នោះ នឹង​ដើម្បី​ជួយ​រំលែក​នូវ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាជន​ដែល​ជួប​ការលំបាក​ដោយ​វិបត្តិ​កូ​វីដ​-១៩ ឯកឧត្តម ផាន អូន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ជ្រៃវៀន ឃុំ​គរ និង​ឃុំ​មៀន ស្រុក​ព្រៃឈរ បាន​ចាត់​ឲ្យ​ក្រុមការងារ សហការ​ជាមួយ​គណៈកម្មាធិការ​គ​ណ​បក្ស​មូលដ្ឋាន នៃ​ឃុំ​ទាំងបី​ខាងលើ ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ផ្សព្វផ្សាយ​ជូន​ប្រជាជន​នៅតាម​បណ្តា​ភូមិ​នានា ដោយ​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​ជំរុញ​ការចូលរួម​អនុវត្ត​វិធានការ​របស់ ក្រសួងសុខាភិបាល ជាពិសេស​អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​២ ចូលរួម​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​ឆ្លៀត​ក្នុង​ឳ​កាស​នោះដែរ ឯកឧត្តម​ផាន​អូន និង​ក្រុមការងារ​បាន​ចុះ​ត្រួត​ពិនិត្យមើល​ការសាងសង់​សំណង់​អាគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន ឃុំ​ជ្រៃវៀន និង​សាលាបឋមសិក្សា​ក្លែង​ពណ៌ ដោយ ឯកឧត្តម​ប្រធាន បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ជាប្រចាំ​ផងដែរ​។​

​ទន្ទឹមនឹង​នោះដែរ ឯកឧត្តម​នឹង ក្រុមការងារ បាន​យក​ថវិការ​ឧបត្ថម្ភរ​បស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ទាំងបី និង​បាន​ផ្តល់ជូន​នូវ​ថវិកា ជូន​អ្នក​សម្រាលកូន​ចំនួន​៧ នាក់ សរុបថ​វិកា ៧០០,០០០​រៀល​។ ព្រមទាំង​ឧបត្ថម្ភ​ជូន​គ្រួសារ​សព​៣ នាក់ ថវិកា ចំនួន​៣០០,០០០​រៀល​ផងដែរ​។ និង​ការចំណាយ​ទូទាត់​ថ្លៃឈ្នួល​ជាង​សាលាបឋមសិក្សា​ក្លែង​ពណ៌​(​លើក​ទី​២)​សរុប ៨,០០០,០០០​រៀល ថែមទាំង​បាន ឧបត្ថម្ភ​ថវិកា​ជូន​គណៈកម្មការ​បក្ស​ឃុំ​ជ្រៃវៀន​ចំនួន​១,១៧០,០០០​រៀល​ផងដែរ​។​ដោយឡែក​ប្រជា​ការពារ​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ក៏បាន​ទទួល​ការ​ឧបត្ថម​ពី​ក្រុមការងារ​ចំនួន ៤០០,០០០​រៀល​ផងដែរ​។​