ឯកឧត្តម រិ​ន វីរៈ​​​ ថ្លៃ​ង​ថា៖ ខេត្តកំពង់ចាម មាន​វិស័យ​សំខាន់​ចំនួន​៣ ដែល​អាច​ជំរុញ វិស័យសេដ្ឋកិច្ច​ខេត្ត​កាន់​ខ្លាំង​ថែមទៀត

ដើម្បី​បង្ហាញ​ពី​លទ្ធផល​និង​ការវិវត្ត​ន៏​រីកចំរើន​ទៅលើ​កំណើន​សេដ្ឋ​កិ​ដ្ឋ​ផ្នែក​ផលិតផល​ក្នុងស្រុក នា​ព្រឹក​ថ្ងៃ​២៨​តុលា ខេត្តកំពង់ចាម​បើ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ពី​លទ្ធផល​បឋម​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ ឆ្នាំ​២០១៨ ​នៅ​មន្ទីរ​ផែនការ​ខេត្ត​ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម រិ​ន វីរៈ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងផែនការ​ ឯកឧត្តម អ៊ុន​ ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​និងមន្ត្រីរាជការ​មន្ទីរ​ពា​ក់ព​ន្ធ័​ក្នុង​ខេត្ត​។​

​ឯកឧត្តម អ៊ុន ចាន់​ដា ​បាន​លើកឡើងថា សព្វថ្ងៃនេះ​រដ្ឋបាលខេត្ត​កំពង់ចាម មានការ​រីកចម្រើន​ឥតឈប់ឈរ តាមរយៈ​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍន៍​ជាតិ​។ ជាក់ស្តែង​ខេត្ត​ក៍បាន​ទាក់ទាញ​អ្នកវិនិយោគ​ធំ​តូច បាន​សាងសង់​រោងចក្រ​មាន​ចំនួន​១៧​រោងចក្រ ស្ថិតក្នុង​ស្រុក​បាធាយ ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ដែល​អាច​ស្រូបយក​កំលាំង​ពលកម្ម កម្មករ កម្ម​ការ​នី សរុប ៣១,៣៣៦​នាក់ ដែលជា​ចំណែក​មួយ​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ចូលរួម​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត​ផងដែរ​។​

​មាន​ប្រសា​ស​ន៏​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម រិ​ន វីរៈ​ មាន​ប្រសា​ស​ន៏​ថា ​ក្នុង​អ​ណា​ត្តិ​ទី​៥​កន្លងទៅ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% ដែលជា​កំណើន​ដ៏​ខ្ពស់​ទី ៦ ក្នុងចំណោម​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​តំបន់ ។ ដោយសា​ការ​បាន​រក្សា​កំណើនសេដ្ឋកិច្ច រង្វង់ ៧.០%​ជាប់ៗ​គ្នាច្រើន​ឆ្នាំ ធនាគារ​អភិវឌ្ឍ​ន៌​អាស៊ី (ADB) ក្នុង​ឆ្នាំ​២០១៦ កន្លងមក បាន​វាយតម្លៃថា​កម្ពុជា​នឹង​ក្លាយជា​ខ្លា​អាស៊ី​ថ្មី​។ ​ក្នុងនោះ​ខេត្តកំពង់ចាម​គឺជា​ខេត្ត​មួយ ដែលមាន​សត្តា​នុព​ល​សម្រាប់​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម សេវាកម្ម ដែលជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា​។​

​ឯកឧត្តម ​រិ​ន វីរៈ​ បញ្ជាក់ថា​ លទ្ធផល​ថ្ងៃនេះ​បង្ហាញថា​ខេត្តកំពង់ចាម​ មាន​ចំនួន​ប្រជាជន​ប្រមាណ​ជាង ១​លាន ១ សែន​នាក់ នាក់​ទំហំ​សេដ្ឋកិច្ច ៧.០៧០.៨៦១ លាន​រៀល​គិត​ជា​ដុល្លារ ១.៧៤៥ លាន​ដុល្លារ​អាមេរិក ដែល​ទំហំ​សេដ្ឋកិច្ច​ស្មើនឹង ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​ប្រទេស​កម្ពុជា​។ ក្នុងនោះ​សេដ្ឋកិច្ច​មាន​កំណើន ៦,៥% និង​ចំណូល​សម្រាប់​ម្នាក់​មាន ១.៥២១ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៨​។ លទ្ធផល​ខាងលើនេះ​បង្ហាញ​ខេត្តកំពង់ចាម​មាន​ចំណូល​សម្រាប់​ម្នាក់​ប្រហែល​ង​ថ្នាក់ជាតិ ដែលមាន ១.៥៤៨ ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០១៨​។ សេដ្ឋកិច្ច​ខេត្ត​មាន​វិស័យ​បី​សំខាន់ៗ ៖ កសិកម្ម​ដែលមាន​សមាមាត្រ ធៀប​នឹង​ផលិតផល​ក្នុងស្រុក​ខេត្ត ៣៩,១% ឧស្សាហកម្ម​មាន​សមាមាត្រ ១៧,៣% និង​សេវាកម្ម​មាន ៤៣,៦% នេះ​បង្ហាញថា ​ខេត្តកំពង់ចាម​មាន​សក្តា​នុព​ល​កសិកម្ម និង​ឧស្សាហកម្ម សេវាកម្ម ដែល​អាច​ជំរុញ​វិស័យ​វិស័យសេដ្ឋកិច្ច​ខេត្ត​កាន់​ខ្លាំង​ថែមទៀត ។​

ដោយ ជួន​ រតនា​វង្ស