ឯកឧត្តម លន់ លឹម​ថៃ អញ្ជើញ​សំណេះសំណាល និង​លើកទឹកចិត្ត ដល់​ក្រុមគ្រូពេទ្យ ដែល​កំពុង​បំពេញបេសកកម្ម ផ្ដល់​វ៉ាក់សាំង​ការពា​ជំងឺ​កូ​វីដ ១៩ ដល់​អាជ្ញាធរ​មូលដ្ឋាន ​នៅ​មណ្ឌល​សុខភាព​កោះ​រកា ស្រុក​កំពង់សៀម​

ចិន សារ៉ាត

​នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ នេះ ឯកឧត្តម លន់ លឹម​ថៃ អ្នកតំណាង​រា​ស្ត មណ្ឌល​កំពង់ចាម និង​លោកជំទាវ ស្រី គឹម​ឆ​យ អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បាន​អញ្ជើញ សំណេះសំណាល​លើកទឹកចិត្ត ដល់​ក្រុមគ្រូពេទ្យ ដែល​កំពុង​បំពេញបេសកកម្ម ចាក់​វ៉ាក់សាំង ជូន​ក្រុមប្រឹក្សា ស្មៀនឃុំ និង​មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍ នៅ​មណ្ឌល​សុខភាព​កោះ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

នាឱកាស​នោះ ឯកឧត្តម លន់ លឹម​ថៃ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរ​សុ​ក្ខ​ទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្តេច ហេង សំរិន ប្រធានព្រឹទ្ធសភា ជូន​ចំពោះ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ​ក្នុង​មូលដ្ឋាន ដែល​កំពុង​មមាញឹក​ក្នុង​ភារកិច្ច​រៀងៗ​ខ្លួន ជាពិសេស ក្នុង​បរិបទ​ប្រទេសជាតិ កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជម្ងឺ​កូ​វីដ ១៩ ។​

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ក៏បាន​លើកទឹកចិត្ត និង​កោតសរសើរ ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង និង​អាជ្ញាធរ​ដែនដី ដែល​បាន​យកចិត្តទុកដាក់ និង​លះបង់ ទាំង​កម្លាំងកាយ ប្រាជ្ញា ស្មារតី ដើម្បី បំរើ​ដល់ ប្រជាពលរដ្ឋ ក៏ដូចជា​ការផ្ដល់​នូវ​វ៉ា​ក់កូ​វីដ ១៩ ជូន​ដល់​មន្ត្រីរាជការ ចំនួន ៨​ឃុំ ស្ថិត​ក្នុងស្រុក​កំពង់សៀម នាពេលនេះ ដែល​បាន​បំពេញ​នូវ​គោលបំណង​រួម ទៅតាម​ការចង្អុល​ណែនាំ របស់​ប្រមុខ​រា​ជេដ្ឋា​ភិ​បាល និង​តាម​ផែនការ របស់ ក្រសួង សុខាភិបាល ក៏ដូចជា ថ្នាក់​ខេត្ត និង​ស្រុក បាន​ដោយ​ជោគជ័យ ផងដែរ ។ ឯកឧត្តម លន់ លឹម​ថៃ ក៏បាន​សំណូមពរ ផងដែរ ដល់​អា​ជ្ញ​ធរ​ដែនដី និង​ក្រុមគ្រូពេទ្យ​ទាំងអស់ សូម​បន្ត​យកចិត្ត ទុក ដាក់ ក្នុង​ការចាក់​វ៉ាក់សាំង​នេះ ជា​បន្តទៀត ដើម្បី ឲ្យ​សម្រេច​ទៅតាម​ផែនការ របស់​ថ្នាក់​ខេត្ត ដែល​បានកំណត់​មក​នោះ ។ ជាមួយ​នោះ ក៏​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​បន្តរ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ ស្ថានភាព នៃ​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន និង​សូម​ឲ្យ​បងប្អូន​កុំ​ជឿ​ទៅលើ​ការ​ញុះញង់ របស់​ជន​មួយចំនួន ដែល​តែងតែ​បំពុលសង្គម​ថា ចាក់​វ៉ាក់សាំង​នាំ​ឲ្យ​គ្រោះថ្នាក់ នោះ​គឺជា​ការ​បំ​ភ្លើ​ស ការពិត របស់​ជន​អគតិ​ប៉ុណ្ណោះ ។ ក្រៅពីនោះ ក៏​សូម​ឲ្យ​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន ឲ្យ​បាន​ទ្វេ​រដង អំពី​សុខភាព អនាម័យ និង​សុវត្ថិភាព ទាំង​ផ្ទាល់ខ្លួន ទាំង​ក្នុង​ក្រុមគ្រួសារ តាមរយៈ ការចូលរួម​អនុវត្ត​ជា​ចាំបាច់​ទាំងអស់គ្នា នូវ​វិធានការ ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ពិសេស អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​ការណែនាំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី បង្ការ​ទប់ស្កាត់ ជម្ងឺ​កូ​វីដ ១៩ ដ៏​កាច​សាហាវ​នេះ កុំអោយ​រាតត្បាត​ឆ្លង​ចូលក្នុង​គ្រួសារ និង​សហគមន៍​យើង ។​

ចប់​ប្រសាសន៍​សំណេះសំណាល ឯកឧត្តម លន់ លឹម​ថៃ ក៏បានផ្ដល់​ថវិកា​ជូន ក្រុមគ្រូពេទ្យ ចំនួន ២១​នាក់ និង​ក្រុមប្រឹក្សាឃុំ ចំនួន ៧​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ៥០.០០០​រៀល និង​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ៥​នាក់ ម្នាក់ៗ​ថវិកា ២០.០០០​រៀល ដែល​សរុប​ថវិកា​ចំណាយ​ទាំងអស់ ចំនួន ១.៨០០.០០០​រៀល​ក្នុងនោះ ថវិកា ឯកឧត្តម លន់ លឹម​ថៃ ចំនួន ១.៤០០.០០០​រៀល និង​ថវិកា លោកជំទាវ ស្រី ញឹម​ឆ​យ ចំនួន ៤០០.០០០​រៀល ផងដែរ ៕