ឯកឧត្តម លូ គឹមឈន់ បាន​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៣០៨​គ្រួសារ នៅ​ស្រុក​ស្រី​សន្ធរ​

​ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រដ្ឋាភិបាល​ទទួល បន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ស្រី​សន្ធរ ចូលរួម​ដោយ លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង និង​លោក ជំទាវ កុល ធា​រិ​ន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម ហេង វ​ណ្ណី អភិបាលរង ខេត្តកំពង់ចាម នៅ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២១ បាន ចុះទៅ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ៣០៨​គ្រួសារ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​លោកជំទាវ ស្រី គឹម​ឆ​យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយ​មើលឃើញថា​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ជីវភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ពួកគាត់ ស្ថិតនៅក្នុង​តំបន់​កំពុង​បិទ​ខ្ទប់​ផង​នោះ ទើប​ក្រុមការងារ​ចុះជួយ​ស្រុក​ស្រី​សន្ធរ​ដោយមាន​ឯកឧត្តម លូ គឹមឈន់ ជា​ប្រធាន​បាន​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ទៅ​ផ្ដល់ជូន​ពួកគាត់ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​មួយរយៈ​ផងដែរ ។​

​ទន្ទឹមនឹង​ការចុះ​សួរសុខទុក្ខ​នោះ ឯកឧត្តម លូ គឹមឈន់ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការថែទាំ​សុខភាព ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន អោយបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​19 ទោះបី ក្នុងការ​បំពេញការងា​រ ក្តី ឬ​ប្រកប​របរ​រកស៊ី ក្តី មិនត្រូវ ភ្លេច អនុវត្ត នូវ វិធានការ ” ៣​ការពារ និង ៣​កុំ ” ជាដាច់ខាត ពិសេស ការអនុវត្តន៍​កាតព្វកិច្ច​ពាក់​ម៉ាស់ និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុងអំឡុងពេល​នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ ប​ម្លែ​ង​ថ្មី ដ៏​កាច​សាហាវ​នេះ ក្នុង​សហគមន៍​។​

​សូមបញ្ជាក់ថា​អំណោយ​ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទាំង ៣០៨ គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២០​គ​.​ក្រ មី​ខ្លាឃ្មុំ ០១​កេស ទឹក​ស៊ី​អ៉ី​វ​០១​យួរ និង​ថវិកា ១០.០០០ រៀល​ផងដែរ​។​