
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងយោងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជា ណា ចក្រ កម្ពុជា បានចុះ ពិនិត្យ សង្កេត ជាមួយលោក សឹម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ សហការី និងយុវជន ស.ស.យ.ក ស្រុក អំពីវិធានការណ៍នៃការការពារជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ និងចរន្តចេញចូលនៃប្រជាពលរដ្ឋពីរាជធានីភ្នំពេញ។
ឯកឧត្តមក៏បាន ពិភាក្សា និងផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្ត និងសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន មានជ័យ ដើម្បីជាមធ្យោបាយមួយនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី១៩ ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានបន្តចុះពិនិត្យស្ថានភាពក្នុងការអនុវត្តការងាររបស់មន្ត្រីរាជការសាលាស្រុក ព្រមទាំងស្ថានភាពទូទៅនៅក្នុងស្រុកទាំងមូលធ្វើយ៉ាងណាធានាឲ្យបាននូវសុខសុវត្ថិភាព អនាម័យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
