ឯកឧត្តម អ៊ុន​ចាន់​ដា អញ្ជើញ​ដាក់​កម្រងផ្កា​និង​គោរព​វិ​ញ្ញា​ខ័​ន្ធ​សព​លោក​មេឃុំ​កោះ​ទន្ទឹម​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា លោក ទី លាប មេឃុំ​កោះ​ទន្ទឹម បានទទួល​មរណៈភាព​នៅ​យប់​ថ្ងៃទី​៩​តុលា​វេលា​ម៉ោង​៣​ទាបភ្លឺ ដោយ​រោគ​គា​ពាធ​ក្នុង​ជន្មាយុ​៧៩​ឆ្នាំ ឯកឧត្តម អ៊ុន​ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​រួម​ដំណើរ​ដោយ​លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​អ្នកមុខអ្នកការ​សាលាខេត្ត និង​អាជ្ញាធរ សមត្ថកិច្ច​ស្រុក​កំពង់សៀម​បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិញាណ​ខ័​ន្ធ​សព​នៅ​ភូមិ​កោះ​ប្រា​ក់លើ ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ។​​បន្ទាប់ពី​ដាក់​កម្រងផ្កា​និង​គោរព​វិញ្ញាណ​ខ័​ន្ធ​សព ទី លាប ឯកឧត្តម អ៊ុន​ចាន់ បាន​មាន​ប្រសា​ស​ន៏​ទៅកាន់ ក្រួសារ​សព​ថា ក្នុងនាម​អាជ្ញាធរខេត្ត និង​ថ្នាក់ដឹកនាំ​ទាំងអស់ ឯកឧត្តម ពី​ជាមាន​ការសោកស្តាយ​ចំពោះ​លោក ទី លាប ដែល​កន្លងមក​ធ្លាប់បាន​បំពេញ​កា​ព្វ​កិច្ច​ក្នុង​ការជួយ​អភិវឌ្ឍ​ន៏ ឃុំ និង​បំរើ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បានល្អ និង​ជា​ថ្នាក់ដឹកនាំ​គំរូ​១​រូប​សម្រាប់​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។​

ឯកឧត្តម បានបញ្ជាក់​ទៀតថា​ការបាត់បង់​រូបលោក​ទី​លាប​នៅពេលនេះ​គឺជា​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​គ្រួសារ​នៃ​សព​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​ទន្ទឹម​ទាំងមូល ។​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ជួយឧបត្ថម្ភ​ដល់​គ្រសារ​សព​នូវ​ថវិកា​ចំនួន​១​លាន​រៀល សម្រាប់​រៀបចំ​ពី​ធី​បុណ្យសព ។​

ដោយ ជួន រតនា​វង្ស