ឯកឧត្តម អ៊ុន ចាន់​ដា បាន ណែនាំ ដល់ ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម ឲ្យ ចងក្រង ជា ក្រុម ដើម្បី ផ្សព្វ​ផ្សា យ ព័ត៌មាន ដែលមាន ប្រយោជន៍ ដល់ សង្គម ជាតិ

អត្ថបទ៖ លឹម ប៉ៃលិន

ក្នុង ពិធី បិទ វគ្គ បណ្ដុះបណ្ដាល ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម វគ្គ​ទី ១ របស់ ក្រុម ការងារ យុវជន គណបក្ស​ប្រជាជន កម្ពុជា ខេត្ត កំពង់ចាម នា​ល្ងាច ថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ចាម បាន ណែនាំ ដល់ ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម ឲ្យ ធ្វើ ការ ចងក្រង ជា ក្រុម ហើយ ផ្សព្វផ្សាយ ព័ត៌មាន តាម បណ្តាញ សង្គម ហ្វេ​ស​ប៊ុ​ក នូវ អ្វី ដែល មាន ប្រយោជន៍ បម្រើ ដល់ សង្គម ជាតិ ទាំងមូល ។

​ក្នុង ពិធី សំណេះសំណាល នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន គណៈកម្មាធិការ គណបក្ស​ប្រជាជន កម្ពុជា ខេត្តកំពង់ចាម បាន ថ្លែង ថា វគ្គ​បណ្ដុះបណ្ដាល ផ្នែក បណ្ដាញ​សង្គម​លើក​ទី​១​នេះ ពិតជា មាន សារៈសំខាន់ ណាស់ ដេ​ី​ម្បី ឲ្យ ក្រុមយុវជន​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត រួម គ្នា ផ្សព្វផ្សាយ អំពី​សមិទ្ធផល​ផ្សេងៗ ជាពិសេស​សមិទ្ធផល ដែល រាជរដ្ឋាភិបាល ខិតខំ កសាង ឡេ​ី​ង នៅតាម​មូលដ្ឋាន រួមទាំង គម្រោង​អភិវឌ្ឍន៍ ផ្សេងៗ របស់ អង្ក​ការ ជា ដៃគូ ដែល មាន ដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ ធារាសាស្ត្រ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ទៀត ដើម្បី ឲ្យ មហាជន បាន ជ្រាប និង បាន យល់ដឹង ។

​ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន សំណូមពរ សូម ឲ្យ ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម ទាំង អស់ រួមគ្នា ចងក្រង ឡេ​ី​ង​ជា ក្រុម មាន ដូចជា ក្រុម ឃោស​នឹក ធ្វើ ការ ផ្សព្វផ្សាយ ក្រុម វាគ្មិន និង ក្រុម តស៊ូ មតិ ដេ​ី​ម្បី ធ្វើ ការ ពី ចម្ងាយ និង ផ្សព្វផ្សាយ ពី​ការ អភិវឌ្ឍន៍ រីកចម្រើន ជាពិសេស កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល ក៏ ជា សកម្មភាព ដឹកនាំ ដ៏​រស់​រវើក របស់ គណបក្ស ប្រជាជន កម្ពុជា នៅ គ្រប់ មូលដ្ឋាន រហូត ដល់ ថ្នាក់ ជាតិ ពោលគឺ ត្រូវ ប្រេ​ី​ប្រាស់ បណ្តាញ សង្គម ឲ្យ ចំ ទិសដៅ និង មាន ផលប្រយោជន៍ ដល់ សង្គម ជាតិ យើង ទាំង មូល ផងដែរ ៕​