ឯកឧត្តម អ៊ុន ចាន់​ដា បើ​ក យុទ្ធនាការ រ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ខេត្តកំពង់ចាម ជំហាន ទី ១ ជាង ១០០០ នាក់

លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ចាម នា​ព្រឹក ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ បេ​ី​ក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ដែល ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង​( ស៊ី​ណូ​រ៉ា​ក់​) ក្នុង ជំហាន​ទី​១ នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ លំផាត់ សមាជិក​អចិន្ត្រៃយ៍ សមាគម​អតីតយុទ្ធជន​កម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល និង ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ផងដែរ ។

​ឆ្លៀត ក្នុង ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែង ថា ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ជូន សមាជិក សមាគម អតីត យុទ្ធជន កម្ពុជា ក្នុង ជំហាន ទី ១​នេះ នៅ ទូទាំង ខេត្តកំពង់ចាម មាន ចំនួន ១២៨៨​នាក់ ហើយ ត្រូវ ចាក់ ជូន អ្នក ស្ម័គ្រចិត្ត ជំហាន ទី ២ ជា​បន្តបន្ទាប់ ទៀត ព្រោះ វា មាន សារៈសំខាន់ ណាស់ សម្រាប់ ការពារ សុខភាព ដោយ មិន ឲ្យ ជំងឺ កូ​វីដ វាយលុក ចូល ក្នុង ខ្លួនប្រាណ យើង បាន ឡេ​ី​យ ។
​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួម ជាមួយ រាជរដ្ឋាភិបាល តាម រយៈ ការ ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ដេ​ី​ម្បី ការពារ អាយុជីវិត ខ្លួន ឯង ដោយ ជំងឺ ដ៏ កាច សាហាវ នេះ វា​អាច ផ្តេ​ី​ម ចេញ ពី ខ្លួន យេ​ី​ង ម្នាក់ ៗ ហេ​ី​យ ក៏​ធ្វើ ឲ្យ ប៉ះពាល់ ដល់ អ្នក ដ៏​ទៃ ទៀត ផង ។ ក្រៅ ពី នោះ ឯកឧត្តម​អភិបាលខេត្ត ក៏ បាន សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ សូម កុំ ឲ្យ មាន ការ ព្រួយបារម្ភ ចំពោះ ការ ចាក់ វ៉ាក់សាំង នេះ​ឡេ​ី​យ ព្រោះ ថ្នាក់ដឹកនាំ និង មន្ត្រី រាជការ ក្នុង ខេត្តកំពង់ចាម សរុប ជាង ២​ម៉ឺន នាក់ ហើយ ដែល ទទួល បានការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ដោយ មិន មាន បញ្ហា ប៉ះពាល់ ដល់ សុខភាព អ្វី ឡើយ តែ ផ្ទុយ ទៅ វិញ វា អាច ការពារ អាយុជីវិត យើង ឲ្យ ចាក ផុត ពី ការ ឆ្លង រាតត្បាត នៃ ជំងឺ ដ៏ កាច សាហាវ នេះ ផងដែរ ។

​ឯកឧត្តម ឯម កុសល ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជ​ខេត្តកំពង់ចាម បាន ឲ្យ​ដឹងថា ចំពោះ សមាជិក សមាគម អតីតយុទ្ធជន ដែល​បាន​ស្ម​គ្រ័​ចិត្ត​ទទួល​វ៉ាក់សាំង បង្ការ ជំងឺ​កូ​វីដ​-១៩ ជំហាន​ទី​១ សរុប​ចំនួន​១២៨៨​នាក់ រួមមាន​៖ ក្រុង​កំពង់ចាម ចំនួន​១៨៥​នាក់ និង​ស្រុក​កំពង់សៀម ចំនួន​១៩៥​នាក់ ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ដោយឡែក​ស្រុក​ព្រៃឈរ​មាន​ចំនួន​១៧៣​នាក់​, ស្រុក​ជើងព្រៃ ១៣០​នាក់​, ស្រុក​បាធាយ ១៨៦​នាក់​, ស្រុក​ចំការលើ ១១១​នាក់ , ស្រុក​ស្ទឹងត្រង់ ៧៣​នាក់ , ស្រុក​កោះសូទិន ៦៦​នាក់​, ស្រុក កងមាស ១០៣​នាក់ និង​ស្រុក​ស្រី​សន្ធរ ៦៦​នាក់ ដោយ ត្រូវ ចាក់ នៅ មន្ទីរពេទ្យបង្អែក​ស្រុក​នីមួយៗ ផងដែរ ៕