ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​បញ្ចុះបឋមសិលា​សាងសង់​អគារ អធិការដ្ឋាន រដ្ឋបាល​ស្រុក​កោះសូទិន​

​ដើម្បី​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ចាំបាច់​ត្រូវបង្កើត​ទីតាំង​អោយបាន​កាន់តែ​ជិត​កន្លែង​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាក់ស្តែង អគារ​អធិការដ្ឋាន​ស្រុក​កោះសូទិន​ត្រូវបាន​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​នៅ​ថ្ងៃទី ០៦ តុលា ដោយបាន​កា​អញ្ជើញ​ជា​អធិបតី​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​និង​មានការ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ខេត្ត ស្នងការ​នគរបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរ​ស្រុក​កោះសូទិន​កំលាំង​សមត្ថកិច្ច ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​


​បើតាម​ការ​របាយ​ការ​ណ៏​របស់លោក​ឧ​ត្ត​ម​សេនីយ​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​អោយដឹងថា​អគារ​រដ្ឋា​ល​អធិការដ្ឋាន​ស្រុក​កោះសូទិន ដែល​កំពង់​ចាប់ផ្តើម​សាងសង់​នេះ​មាន​ទទឹង​១២​ម៉ែត្រ បណ្តោយ ២២​ម៉ែត្រ​ដែលជា​អំណោយ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​គោលបំណង​ប្រើប្រាស់​ការងាររដ្ឋបាល​អធិការដ្ឋាន​ស្រុក​ដើម្បី​បំរើ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរឡើង​។

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ឯម កុសល បាន​ថ្លៃ​ង​អំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ​ព្រមទាំង​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ជួយផ្តល់​និង​ជ្រោមជ្រែង​អោយមាន អគារ​រដ្ឋា​ល​អធិការដ្ឋាន​ស្រុក​កោះសូទិន​នេះ​។ លោក​ឧ​ត្ត​ម​សេនីយ​ទោ​ក៏បាន​ជម្រុញ​អោយកំលាំង​សមត្ថកិច្ច​នគរបាល​ត្រូវខិតខំ​ប្រឹងប្រែង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ​។

​មាន​ប្រសា​ស​ន៏​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា ឯកឧត្តម អ៊ុន​ចាន់​ដា បានបញ្ជាក់​ថាបើ​គ្មាន​ទីកន្លែង​បំរើសេវា​នោះទេ​ក៏​មិនមាន​អ្នក​មករក​សេវា​នោះដែរ ដូចនេះហើយ​ក្រសួងមហាផ្ទៃ​បាន​បង្កើតអោយមាន​អគារ​រដ្ឋបាល​នេះ​ឡើង​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​មន្ត្រី​ជំនាញ​បំពេញការងារ​ផង​និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​មករក​សេវា​ផង​។​ឯកឧត្តម​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​និង​កងកំលាំងប្រដាប់អាវុធ​ទាំងអស់​កុំ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​អនុវត្ត​គោល​ការ​ណ៏​៣​កុំ​១​រាយ​ការ​ណ៏​។​ជាមួយ​នោះ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​តាមរយៈ​ការរស់នៅ​ស្អាត ហូប​ស្អាត ព្រមទាំង​បង្កើន​ការដាំដុះ នៅ​រដូវ​ទឹកសម្រក​អោយបាន​ទាន់ពេលវេលា​។​

​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ជម្រុញ​អោយកំលាំង​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវធ្វើ​ការសហការ​បានល្អ​ជាមួយ​ប្រជាពលរដ្ឋ​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ទាំងអស់​ដោយ​ធ្វើយ៉ាងណា​ដើម្បី​រក្សាបាន​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​បន្ទាប់មក ឯកឧត្តម​ក៏បាន​ជូនអំណោយ​ដល់​លោកតា​លោកយាយ​ដែល​បាន​ចូលរួម​ចំនួន​៣៦​នាក់ ដោយ​ម្នាក់​ទទួលបាន​ក្រណាត់ស​១​ដុំ និង​ថវិការ​ចំនួន ១​ម៉ឺន​រៀល ។​

ដោយ​ ជួន រតនា​វង្ស