​លោក ប៊ិន ឡា​ដា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បង្គោល​ភ្លើង​និង​សមិទ្ធផល​ក្នុង​វត្ត​ពោធិ​វង្ស​កោះ​ប៉ែន​ស្ថិតនៅ​ក្នុងស្រុក​កំពង់សៀម​

ព្រឹក​ថ្ងៃទី​០៥ តុលា លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម​តំណាងអោយ​ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បង្គោល​ភ្លើង​ចំនួន​៣០៨​ដើម និង សម​ទ្ធិ​ផល​នានា​ក្នុង​វត្ត​ពោធិ​វង្ស​កោះ​ប៉ែន​ស្ថិត នៅក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម​។​

នៅក្នុង​ពិធី​នោះ​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​សា​សា​ស្រុក ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កោះ​មិត្ត​ព្រមទាំង​ព្រះ​ស​ង្ស​ដែល​គង់នៅ​វត្ត​ពោធិ​វង្ស​កោះ​ប៉ែន​ផងដែរ​។ មាន​ប្រសា​ស​ន៏​ថា​នៅក្នុង​ពិធី​សម្ពោធ​លោក ប៊ិន ឡា​ដា បាន​កោតសរសើរ​ដល់​ព្រះគ្រូ​ព្រ​ចៅអធិការ​វត្ត គណៈកម្មការ និង ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​វត្ត​ព្រមទាំង​សប្បរ​សជន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​កសាង​នូវ សមិទ្ធិផល​នា​ន​ជាច្រើន​ក្នុង​វត្ត​ជាពិសេស​បង្គោល​ភ្លើង​ដែល​បំរើអោយ​ផល​ប្រ​យោ​ជ​ន៏​រួម​នៅក្នុង​ឃុំ​កោះ​មិត្ត​។​

​លោក លោក ប៊ិន ឡា​ដា​មាន​ប្រសា​ស​ន៏​បន្តទៀតថា បង្គោល​ភ្លើង​ចំនួន​៣០៨​បង្គោល​ចំណាយ​ថវិការ​អស់​ចំនួន​ជាង​២​ម៉ឺន​ដុល្លា​អាមេរិក​ជាការ​ចូលរួម​ពី​សប្បុរសជន​និង​ការ​រ៉ៃ​អង្គាស​របស់​គណៈកម្មកា​រ​អាចារ្យវត្ត​ព្រមទាំង​ព្រះ​ស​ង្ស​បាន​កសាង​បង្គោល​ភ្លើង​ចាប់តាំងពី​គល់ស្ពាន​កោះ​ប៉ែន​ត​រហូតមកដល់​វត្ត​ពោធិ​វង្ស​កោះ​ប៉ែន​នេះ​។​

​លោក​បាន​បញ្ជាក់ថា​សមិទ្ធិ​ផល​ជាច្រើន​ដែលមាន​នៅក្នុង​វត្ត​នៅពេលនេះ​គឺជា​ការរួមសាមគ្គីគ្នារ​វាង​អាជ្ញាធរ ព្រះ​ស​ង្ស និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជាពិសេស​គឺ​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ដូចនេះ​ត្រូវ​រួមគ្នា​ការពារ​ថែរក្សា​អោយបាន​ល្អ​ដើម្បី​ការប្រើប្រាស់​និង​គោរពបូជា​បានយូរ​អង្វែង​។​

ដោយ ជួន រតនា​វង្ស