​អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ ការ បិទ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ បន្ទាប់ ពី មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម រយៈ ព្រឹត្តិការណ៍​២០​កុម្ភៈ​

លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ជា​ប្រធាន គណៈកម្មការ ខេត្ត​ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ វីដ -១៩ អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នា​ព្រឹក ថ្ងៃ ទី ៣១ ខែ​មិនា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ការ បិទ ជា បណ្តោះអាសន្ន នូវ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ បន្ទាប់ ពី មាន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម រយៈ ព្រឹត្តិការណ៍​២០​កុម្ភៈ កន្លង ទៅ នេះ ។

​ក្នុង កិច្ចប្រជុំ នា ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ គណៈ បញ្ជាការ ឯកភាព ស្រុក ត្រូវ កសាង ផែនទី ច្រក ចេញចូល ក្នុង ភូមិសាស្ត្រ ភូមិ អូរ​រុន​នេះ ឲ្យ បាន ច្បាស់លាស់ ដើម្បី ដាក់ វិធានការ ការពារ ហេ​ី​យ ត្រូវ ទូង ស្គរ ឲ្យ បាន ទៀងទាត់ ដើម្បី ដាស់ តឿន ស្មារតី បងប្អូន ប្រជាពលរដ្ឋ ឲ្យ ប​ង្កេ​ី​ន ការ ប្រុងប្រយ័ត្ន ជានិច្ច ដរាប ណា ព្រឹត្តិការណ៍ ២​កុម្ភៈ មិន ទាន់ ផុត រលត់ ទេ នោះ គឺ​ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ នៅ តែ បន្ត​កេ​ី​ត មាន ឡើង​ដោយ ឥតឈប់ឈរ ដូច្នេះ ក្នុង នាម ជា អាជ្ញាធរ យើង ត្រូវ តែ​រៀបចំ ផែនការ ឲ្យ បាន ជាក់លាក់ ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល ជំងឺ ដ៏ កាច សាហាវ នេះ ។
​ឯកឧត្តម​អភិបាលខេត្ត បាន បញ្ជាក់ ថា ការ បិទ ភូមិ ដេ​ី​ម្បី ធ្វើ ច​ត្តា​ឡី​ស័ក នេះ ចំពោះ តែ​អ្នក មាន ហានិភ័យ ខ្ព​ស់គឺ ត្រូវ នៅ ក្នុង ផ្ទះ ដោយឡែក ក្រៅ ពី នោះ​គឺអាច អនុញ្ញាត ឲ្យ គាត់ ចេញ ទៅ ប្រមូល​ផល បាន ប៉ុន្តែ ត្រូវ អនុវត្តតាម វិធានការ ៣​ការពារ ៣​កុំ ដែល ជា សារ អប់រំ ពិសេស របស់ សម្តេច តេ​ជោ ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល ផងដែរ ។

​គួរ បញ្ជាក់ ថា បន្ទាប់ ពី រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​នាក់ ជា​អ្នក​ប៉ះពាល់​ដោយផ្ទាល់​នឹង​អ្នកជំងឺ​កូវ​ដ​-១៩ ឈ្មោះ អាង សុខា ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ដែល​រកឃើញ​វិជ្ជមាន​វីដ​-១៩ កាល ពី ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ហើយ ក៏ មាន អ្នក ប៉ះពាល់ ដោយផ្ទាល់ និង ដោយ​ប្រយោល ជា ច្រើន អ្នក ទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ ដ៏​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងៗ​ទៀត អាជ្ញាធរ បានសម្រេច ធ្វើ ការ បិទ ភូមិ អូរ​រុន​នេះ ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ រហូតដល់​មានការ​ជូនដំណឹង​ឡើងវិញ ៕​