​ឯកឧត្តម អ៊ុន ចាន់ អញ្ជើញ​ចុះ​ពិនិត្យ និង​សិក្សា​ផលប៉ះពាល់​ការបាក់​ស្រុត​ច្រាំងទន្លេ នៅ​ស្រុក កំពង់សៀម​និង ក្រុង​កំពង់ចាម​

នៅ​រសៀល ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ ដឹកនាំ មន្ទីរជំនាញ និង​មន្ត្រី​ពាក់​ព​ន្ធ័ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ការបាក់​ស្រុត​ច្រាំងទន្លេ ដែល​បង្ក​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​កោះ​រកា ឃុំ គៀន​ជ្រៃ ស្រុក​កំពង់សៀម និង​នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។​


​នៅក្នុង​ដំណើរ​អញ្ជើញ​ចូល​ពិនិត្យ និង​សិក្សា​ផលប៉ះពាល់​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​ខាងលើ ចំពោះ​ឃុំ កោះ​រកា គឺ ឯកឧត្តម អភិបាលខេត្ត លោក​បាន​ទទួលយក​សំណើរ​របស់​ប្រជាពលរដ្ឋ ដោយបាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ ផ្អាក់​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ​។ ហើយ​ឯកឧត្តម អភិបាល លោក​ក៏បាន​ចាត់​ឲ្យ​មន្ទីរជំនាញ​លើក​គម្រោង​បន្ទាន់​ដើម្បី​ជួយ​ទប់​ច្រាំងទន្លេ​ដែល​កំពង់​វាយប្រហារ​ដល់​លំនៅដ្ឋាន​របស់​បងប្អូន​នៅ​ភូមិ​តា​មាង​ផងដែរ​។​


​ឯកឧត្ដម អ៊ុន ចាន់​ដា​មាន​ប្រសា​ស​ន៏​បញ្ជាក់ថា ដោយឡែក ផលប៉ះពាល់​ដោយសារ​ច្រាំង​បាក់ស្រុត​នៅ​ពី​ឃុំ​ផ្សេងទៀត មាន​ឃុំ​គៀន​ជ្រៃ និង​សង្កាត់​បឹង​កុក ក៏ត្រូវ​សិក្សា​ទំហំ​ផលប៉ះពាល់​ជាបន្ទាន់ ដើម្បី​ដាក់សំណើរ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ជួយ​សម្រួល​នូវ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​៕

ដោយ ​ជួន​ រតនា​វង្ស