លោកស្រី ប៉ាង ដានី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសជូនដល់វិញ្ញាណក្ខ័ន្ធឧបាសក ឃឹម យាន ដែលត្រូវជាឪពុកក្មេករបស់លោកស្រី ឆាន ច័ន្ទធីតា

លី ស៊ីយ៉ា

លោកស្រី ប៉ាង ដានី ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំសមាជិកា អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសជូនដល់វិញ្ញាណក្ខ័ន្ធនៃសពឧបាសក ឃឹម យាន ត្រូវជាឪពុកក្មេករបស់លោកស្រី ឆាន ច័ន្ទធីតា អនុប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងជាប្រធាមន្ទីរទំនាក់ទនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក ដោយជរាពាធ ស្ថិតនៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង៕

ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី និងសមាជិកា អមដំណើរ ក៏បានចូលរួមសម្ដែងនូវសមាណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សាច់ញ្ញាតិ នៃសពចំពោះ ការបាត់បង់ ឳពុក ជីតា ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតា ទាំងអស់ ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់ខ្ពស់បំផុត ។

នាឱកាសនោះដែរ លោកស្រី ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ខេត្តកំពង់ចាម និងសមាជិកា អមដំណើរ ក៏បានបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខ័ឧបាសក ឃឹម យាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕