ក្រ​សូង​ទេសចរណ៍ ប្រគល់​ពាន​ដល់​គោ​ជនី​ដ្ឋា​ន និង​សណ្ឋាគារ ដែល​អនុវត្ត​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ ឆ្នាំ ២០១៩-២០២០ ក្រុង​កំពង់ចាម​

ក្រសួងទេសចរណ៍​ប្រារព្ធ​ធ្វើ​ពិធី​ប្រគល់​ពាន​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​សណ្ឋាគារ និង​ភោ​ជ នី​យ​ដ្ឋា​ន នៅ​ក្រុង​កំពង់ចាម ដែល​បាន​អនុវត្ត គោលការណ៍​បរិស្ថាន​ដ្ឋា​ន​គ្មាន​ផ្សែង​បារី​បានល្អ ពិធី នេះ បាន ធ្វើ ឡើង នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម ហោ សារុន អនុ​រដ្ឋ លេខាធិការ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ឯកឧត្ដម ហេង វណ្ណ​នី អភិបាលរង នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ។​

​ឯកឧត្តម ហោ សារុន បាន​ថ្លែងថា នេះ​ជា​សិក្ខាសាលា​លើក​ទី​២ ហើយ សម្រាប់​ខេត្តកំពង់ចាម ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ កម្មវិធី​នេះ ក៏មាន​ការចែក​ពាន​ប​រិ​ស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ ជូន​ដល់​សណ្ឋាគារ​ចំនួន ០៤​កន្លែង និង​ភោជនីយដ្ឋាន​ចំនួន ០៤​កន្លែង ក្នុងចំណោម​សណ្ឋាគារ និង​ភោជនីយដ្ឋាន ០៨​កន្លែង ដែលមាន​ស្នាដៃ​ឆ្នើម ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ដែល​បាន​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​បានល្អ ក្នុង​វិស័យ​ទេសចរណ៍ នាពេល​កន្លងមក ផងដែរ ។

​ឯកឧត្ដម បញ្ជាក់​ផងដែរ​ថា ដើម្បី ឈ្នះ​ពាន​បរិស្ថាន គ្មាន​ផ្សែង​បារី អ្នកគ្រប់គ្រង ឬ​ម្ចាស់​មូលដ្ឋាន អាជីវកម្ម ត្រូវគោរព​តាម​លក្ខខណ្ឌ ៦​ចំណុច ដូចជា ៖ ១.​មិនត្រូវ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ នៅ​កន្លែង​របស់ខ្លួន នៅក្នុង​ទម្រង់​ណាក៏ដោយ​។ ២.​ត្រូវ​តាំង​បង្ហាញ ឬ​លក់​បារី​ដែលមាន​សារ​ព្រមាន​សុខភាព ជា​រូបភាព​និង ជា​ភាសា​ខ្មែរ ដែលមាន​ទំហំ ៥៥% បោះពុម្ព​នៅ​ផ្នែក​ខាងលើ នៃ​ថ្ងៃ​សំខាន់​ទាំងពីរ នៃ​កញ្ចប់​ផលិតផល​ថ្នាំជក់ ។ ៣.​អាចដាក់​តាំង​បង្ហាញ​កញ្ចប់​ផលិតផល​ថ្នាំជក់ បានតែ​មួយកញ្ចប់ ក្នុង​មួយ​ម៉ាក នៅ​កន្លែង លក់ តូប​លក់ ក្នុង​ហាង​លក់​ផលិតផល​ថ្នាំជក់ មួយ​ប៉ុណ្ណោះ ។ ទូរ​សម្ភារៈ តាំង​បង្ហាញ​ត្រូវមាន​ពណ៌​ត្នោត​លាត និង​មាន​ទំហំ​មិន​លើសពី ២.០០០​សង់ទីម៉ែត្រ​ការ៉េ ។ ៤.​ត្រូវ​បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី នៅ​កន្លែង​មើលឃើញ​ច្បាស់ ។ ៥.​មិនត្រូវ​ដាក់តាំង បង្ហាញ​ប្រដាប់​គោះ​ប្រ​ញ៉ូ​ម​បារី នៅក្នុង​កន្លែង​របស់ខ្លួន ទោះ​ក្នុង​ទម្រង់​ទំហំ និង​ប្រភេទ​ណាក៏ដោយ​។ ៦.​ត្រូវ​បង្គាប់​ឲ្យ​អ្នក​ជក់បារី​ជក់ ទៅ​ជក់​ខាងក្រៅ បើ​អ្នក​ជក់​មិន​គោរព​តាម ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី ចាត់វិធានការ​បន្ត ។ ចំពោះ ម្ចាស់​អាជីវកម្ម ទាំងឡាយណា​ដែល​មិនបាន​គោរព​តាម​លក្ខខណ្ឌ​ទាំង ៦ ខាងលើនេះ ក្រសួងទេសចរណ៍ មិន​ផ្តល់ ឬ​បន្ត​អាជ្ញាប័ណ្ណ​ជូន​ឡើយ ហើយ​ថែមទាំង ប្រឈមមុខ​នឹង​ការផាកពិន័យ ថែម​ទៀតផង ។

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានលើកឡើង​ដែរ​ថា ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី បានផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​អ្នកគ្រប់គ្រង ម្ចាស់​សណ្ឋាគារ និង​ជនី​យ​ដ្ឋា​ន ព្រមទាំង​បុគ្គលិក​និង​អតិថិជន ដែល​មកប្រើប្រាស់​សេវាកម្ម​ផ្ទាល់ ទទួលបាន​នូវ​ផាសុខ​ល្អ និង​ចំណេញ​ថវិកា ។ ជាងនេះទៀត ការអនុវត្ត​បរិស្ថាន​ជ្ឋា​ន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ នៅតាម​រមនីយដ្ឋាន​ផ្សេងៗ និង​តំបន់​ទេសចរណ៍ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ទទួលបាន​នូវ​ផាសុខភាព នៅពេល​មក​ទស្សនា ដែល​នេះ​ជា​សក្តានុពល ក្នុងការ​បង្កើន​ចំណូល​ជាតិ តាមរយៈ​ការ​ទាក់​ភ្ញៀវ​ទេសចរណ៍ ។

​តាម​ការស្រាវជ្រាវ ដែល​ធ្វើឡើង​ដោយ​កម្មវិធី​ភិ​វឌ្ឍន៍ អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​ការសន្និដ្ឋាន នៃ​អនុសញ្ញា​ត្រួតពិនិត្យ​ថ្នាំជក់ បាន​រកឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥.០០០​នាក់ ស្លាប់​ជា​រៀងរាល់ឆ្នាំ បណ្តាលមកពី​ជម្ងឺ​ដែល​បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់ ។ លើសពីនេះ​ទៀត​នោះ ការប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​ខាតបង់​ទឹកប្រាក់​ប្រមាណ ៦៤៩​លាន​ដុល្លារ ក្នុង ១​ឆ្នាំ ដែល​ស្មើនឹង ៣% នៃ GDP របស់​កម្ពុជា ។ ដូច្នេះ គោលការណ៍​បរិ​ដ្ឋា​ន​គ្មាន​ផ្សែង​ង​បារី គឺជា​យន្តការ ដ៏​មាន​ប្រសិទ្ធភាព និង​ប្រសើរ​បំផុត ក្នុងការ​ផ្ដល់​សុខមាលភាព​ប្រជាជន លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​ប្រែក្លាយ​កម្ពុជា ឲ្យ​ទៅជា​ប្រទេស​គ្មាន​ផ្សែង​បារី នៅ​ឆ្នាំ​២០២៥ តាម​អនុសាសន៍​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក​វេជ្ជបណ្ឌិត តា កេ​ស្ស៊ី នាយក​អង្គការ WHO ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នាពេល​កន្លង​ទៅនោះ ៕

សា​រ៉ា​ត