ផ្លូវ​៤០០០​ម៉ែត្រ នៅ​ឃុំ​តា​អុង ​នឹងដាក់​ឲ្យ​ដេញថ្លៃ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​

ផ្លូវដី​គ្រួស​ប្រវែង​ជាង​៤០០០​ម៉ែត្រ​នឹង​ចាប់ផ្តើម​ដំណើរការ​ដាក់អោយ​ដេញថ្លៃ សាងសង់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក​ដល់​សិស្សានុសិស្ស​លោកតា​លោកយាយ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ទី គឹម​ឆ​យ ជំទប់​ទី​១ ឃុំ​តា​អុង ។​


​លោក ទី គឹម​ឆ​យ​មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០១៩​នេះ​ថវិការ​វិនិយោគ​ឃុំ​ប្រមាណ​ជាង​១០០​លាន​រៀល​នឹងដាក់​ឲ្យ​ក្រុមហ៊ុន​ដេញថ្លៃ​ធ្វើ​ផ្លូវដី​គ្រួស​ចំនួន​ពីរ​ភូមិ​មាន​ប្រវែង​ជាង ៤០០០​ម៉ែត្រ​ឆាប់ ៗ​ខាងមុខនេះ ។​លោក​បន្តថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ឃុំ​បានធ្វើការ​អភិវឌ្ឍ​ន៏​កសាង​ផ្លូវ​មួយ​ខ្សែរ​ជូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​តា​អុង មាន​ប្រវែង ៩៧២​ម៉ែត្រ ក្រោម​គម្រោង​ប្រាក់​វិនិយោគ​របស់​ថ្នាក់ឃុំ​ផ្ទាល់​។​

​លោក​បញ្ជាក់​បន្ថែមថា ផ្លូវ​ដែល​គ្រោង​នឹងធ្វើ​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ចំនួន​ពីរ​ភូមិ ទី​១​គឺ ភូមិ​តា​អុង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧១ មាន​ប្រវែង​១១០០​ម៉ែត្រ ទី​២ ភូមិ​ចំរើន​ផល ត​ភ្ជាប់​ចាប់ពី​វត្ត​ទួល​មាស ប្រវែង​៣០០០​ម៉ែត្រ​។​លោក​បានអោយដឹង​ថាគ​ម្រោ​ង​កសាង​ផ្លូវ​ទាំងពីរ​ខ្សែរ​នេះ​សមាជិក​ឃុំ​តា​អុង​បានធ្វើ​ការអនុម័ត​រួចរាល់​ហើយ នៅតែ​រង់ចាំ​ក្រុមហ៊ុន​ធ្វើ​ការដេញ ថ្លៃ​ង​រួច​នឹង​ចាប់​ផ្តើមធ្វើ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ទី​គឹម​ឆ​យ​បាន​អោយដឹងទៀតថា​ផ្លូវ​ទាំងពីរ​ខ្សែរ​នេះ​ពីមុនមក​បាន​បង្ក​ផល​លំបាក​ជាច្រើន​សម្រាប់​សិស្ស​នុ​សិស្ស​លោកតា​លោកយាយ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ឃុំ​ដោយសារ​ស្ថានភាព​ផ្លូវ​នៅ​រដូវប្រាំង​វា​មាន​ប្រ​ឡុ​ក​ច្រើន​និង​ហ៊ុយ​ហើយ​នៅ​រដូវវស្សា​វិញ​វា​ស្អិត​ក៏ប៉ុន្តែ​មិនយូរ​នោះទេ​ក្រោយពី​ក្រុមហ៊ុន​ចុះមក​ធ្វើ ប្រជាពលរដ្ឋ​ទាំងអស់គ្នា​នឹង​បាន ធ្វើដំណើរ​លើផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ដោយ​ងាយស្រួល​។

ដោយ ភ័​ណ្ឌ ប៉ាង​