លោកជំទាវ ជា ឡេង​ទាង ដឹកនាំ​កិច្ចប្រជុំ​សាម​ម​ញ្ញ​លើក​ទី​៣​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ អណ​ត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​ខេត្ត​

​បន្ទាប់ពី​ដំណើការ​អនុវត្ត​សកម្មភាព​ការងារ​របស់​គណៈកម្មាធិកា​រ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត​រយៈ​មួយខែ​កន្លងមក​បាន​បើ​ល​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពី​លទ្ធផល​និង​បញ្ហា​ប្រឈម​មួយចំនួន​ដើម្បី​រក​ដំណោះស្រាយ​ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​លោកជំទាវ ជា​ឡេង​ទាង​អនុប្រធាន គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ អណ​ត្តិ​ទី​៣​ប្រារព្វ​ធ្វើ​នៅ​សាលប្រជុំ ផ​.​អ​.៣ ខេត្តកំពង់ចាម​នា​ព្រឹក​ថ្ងៃ ទី ១៤​តុលា​។​

​នៅក្នុង​កិច្ច​ប្រជុំបាន​លើក​យកមក​ពិនិត្យ​ជជែក​ពិភាក្សា​ពី​លទ្ធផល​ដែល​បាន​អនុវត្ត​រយៈពេល​១​ខែ​កន្លងមក​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​និង​ផែនការ​សម្រាប់​អនុវត្ត​ខែ​បន្ទាប់​។​ក្នុងនោះ​បានបង្ហាញ​ពី​ការលំបាក​មួយចំនួន​ទាក់ទង​ទៅ​ផល​លំបាក​ក្នុង​ការផ្តល់សេវា​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​កំឡុងពេល​ទឹកជំនន់ ការផ្សព្វផ្សាយ ផលប៉ះពាល់​ពី​ការពន្យា​កំណើត​ជាដើម​។


មាន​ប្រសា​ស​ន៏​នៅក្នុង​កិច្ចប្រជុំ លោកជំទាវ ជា​ឡេង​ទាង មាន​ប្រសា​ស​ន៏​ថា​រយៈពេល​១​ខែ​កន្លងមកនេះ​សមាជិក​ក្រុមការងារ​នៅតាម​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បាន​អនុវត្ត​ន៏​ការងារ​ទទួលបាន​លទ្ធ​ផល​ល្អ​ក្នុងនោះ​ក៏បានផ្តល់​របាយ​ការ​ណ៏​មក​ក្រុមការងារ​ដើម្បី​ធ្វើការ​បូកសរុប​បាន​ទាន់ពេលវេលា​ធ្វើអោយ​សកម្មភាព​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត​កាន់តែ​មានការ​រីកចំរើន​និង​មាន​ប្រសិទ្ធ​ភាពជា​បន្តបន្ទាប់​។​

​នៅក្នុង​កិច្ចប្រជុំ​ក៏បាន​លើក​ផែនការ​សម្រាប់​អនុវត្ត​ខែ​បន្ត​ដោយ​ចុះទៅ​មូលដ្ឋាន​ស្រុក​ចំនួន​២​គឺ​ស្រុក​កោះសូទិន និង ក្រុង​កំពង់ចាម​និង​ស្នើ​សុំអោយ​មន្ទីរ​ព័ត៌មាន​លើក​ប្រធានបទ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​វិទ្យុទាក់ទង​ទៅនឹង​សុខភាព​ពន្យា​កំណើត​ដោយបាន​ការសហការ​ជាមួយ​ខាង​មន្ទីរ​សុខាភិបាល​ចូលរួម​។

សម ផល្លា​