សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី ២ ប្រគល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពង់ចាម ចូលរួមរ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

នួន សត្យា

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី ០៩ ខែមិថុនា​ឆ្នាំ ២០២១ ឯកឧត្តម ខ្លូត​ផន អញ្ជើញ​ចូលរួម​ទទួល​អំណោយ ពី​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី ២ ដឹកនាំ​ដោយ ឯកឧត្តម អ៊ុក​ប៊ុន ឈឿន ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី ២ ប្រគល់ជូន​រដ្ឋបាលខេត្ត​កំពង់ចាម ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។

​អំណោយ​ដែល​បានផ្ដល់​ជូន រដ្ឋបាលខេត្ត​កំពង់ចាម នាពេលនោះ មានដូចជា​ត្រីខកំប៉ុង ១០០​កេស​,​មី​ជាតិ ១០០​កេស​,​ទឹកបរិសុទ្ធ ១០០​កេស​,​ទឹក​សុ​ី​អុ​ី​វ ១០០​យួរ​,​និង​ទឹកត្រី ១០០​យួរ​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម បាន​សម្ដែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សប្បុរសជន​ទាំងអស់​ដែល​បាន ផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លា ឲ្យ​មក​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តកំពង់ចាម នាពេលនេះ ពិត​ជាមាន​សារៈសំខាន់ ស្រប​ពេលដែល​ខេត្ដ​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​-១៩ ។​