អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ចុះ​ពិនិត្យ​ការបង្ករ​បង្កើន​ផល​ស្រូវប្រាំង​និង​ដោះស្រាយ​ប​ញ្ហ​ការប្រើប្រាស់​ទឹក​ជូន​ប្រជាក​សិរ​ក​ក្នុងស្រុក​ចំនួន​៣​ដោយ​ទទួលបាន​លទ្ធផល និង​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​

អត្ថបទ៖ ហ៊ាង ថាច​

ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សំណូមពរ និង​បំពេញ​សេចក្តីត្រូវការ​ប្រជាពលរដ្ឋ និង​ការ គ្រប់គ្រង​ការប្រើប្រាស់​ទឹក និង​ទាញយក​ទឹក​ទៅ​ស្រោចស្រព​ស្រែប្រាំង​លើក​ទី​១ បាន​ទាំង អស់​គ្នា ទាំង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ឯកឧត្តម អ៊ុន ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម​នៅក្នុង​រយះពេល​ពេញ​មួយថ្ងៃ គឺ​ថ្ងៃទី​១៩​កុម្ភៈ​ឆ្នាំ​២០២១​គឺ​បាន​ដឹកនាំ​មន្ត្រី ជំនាញ​ដើម្បី​ចុះទៅពិនិត្យ​ស្ថានភាព​ការបង្ករ​បង្កើន​ផល និង​ការប្រើប្រាស់​ទឹក​របស់​ប្រជា កសិករ ស្ថិតនៅ​ចំណុច​នៅ​តំបន់ បឹង​ជ្រោយ តំបន់​ភូមិ​ស្ទឹង​ឆ្វេង ចំណុច​ខ្លា​ក្រ​ទាម ចំណុច ក្រពើ​ប្រ​ជុល និង​នៅ​ចំណុច អន្លុង​ជ្រៃ ស្ថិតនៅក្នុង​ឃុំ​ចំនួន​៥ នៃ​ស្រុក​កងមាស ស្រុក​ជើងព្រៃ និង​ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ការបង្ករ​បង្កើន​ផល ប្រមូល ផល​ស្រូវ និង​ដោះ​ស្រា​យេ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ចំនួន​៥​នៃ​ស្រុក​បាធាយ ស្រុក​កងមាស និង​ស្រុក​ជើងព្រៃ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ក៏បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​ធនធានទឹក រួមទាំង​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការគ្នា បង្កើត​ក្រុមការងា​គណៈកម្មការ​តាមដាន ចំពោះ​ការ​បើកទឹក​បង្ហូរ​ពីលើ​មក​ផ្នែក ខាងក្រោម​នៃ​ទឹក​បឹង ព្រែក ដើម្បី​ឲ្យ​ទឹក​ស្រក​ចុះ និង​មាន​ផ្ទៃដី​សម្រាប់ធ្វើ​ការបង្ករ​បង្កើន​ផល​ស្រូវ​លើក​ទី​១​។

បើតាម​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​បញ្ជាក់ថា​ស្ថានភាព​បង្ហូរទឹក​គឺមាន​៤​កន្លែង​ដែល​ត្រូវបានធ្វើ​ការកាយ និង​បើក​មុខទឹក ហើយ​នៅក្នុង​រយៈពេល​ប្រមាណ​៥​ថ្ងៃ​ទៅមុខទៀត គឺ​ទឹក​អាច​ស្រក ក្នុង​កម្រិត​កម្ពស់​ប្រមាណ​១​ម៉ែត្រ គឺ​ពេលនោះ​កសិករ​ដែលមាន​ផ្ទៃដី​ស្រែប្រាំង​នៅ​ផ្នែក​ខាង លើ​គឺអាច​ធ្វើការ​បង្ករ​បង្កើន​ផល​បាន​ដូចគ្នា​។​

បន្ទាប់ពី​ធ្វើការ​ចុះ​ដោះស្រាយ និង​ឆ្លើយតប​បន្ទាន់​ទៅនឹង​សេចក្តីត្រូវការ​ជាមួយ​បងប្អូន​ប្រជាកសិករ​ក្នុង​ឃុំ​ចំនួន​៥​នៃ​ស្រុក​ចំនួន​៣​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម គឺ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ស្រុះស្រួល​គ្នា​ព្រម​ទទួលយក​នូវ​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ទន្ទឹម​នោះដែរ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម​ក៏បាន សំណូមពរ​ដល់ កសិករ​ទាំងអស់គ្នា​ចេះ​យោគយល់​គ្នា ជៀសវាង​ការបង្ករ​ទំនាស់​ដាក់គ្នា និង​ប្រើ​អំពើហិង្សា​ណាមួយ​ក្នុង នាម​ជា​ខ្មែរ​តែមួយ និង​រស់​ក្រោម​ដំបូល​សន្តិភាព​ជាមួយគ្នា​។