អាជ្ញាធរ​ស្រុក​កោះសូទិន បាន​រៀប​វិទ្យាល័យ​ជី​ហែ ដើម្បី​ត្រៀម​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

នួន សត្យា

​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន លោក យី វណ្ណ​: បាន​ឲ្យ​ដឹងថា លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​និង រូប លោក បាន​ដឹកនាំ​ក្រុមការងារ សមាជិក​ក្រុមប្រឹក្សា​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី នាយករង​រដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និង​មន្ត្រី​ការិយាល័យ ចំណុះ​និង​ជំនាញ ជុំវិញ​ស្រុក ក្រុមយុវជន​ស​.​ស​.​យ​.​ក ស្រុក លោកគ្រូ អ្នកគ្រូ វិទ្យាល័យ​ជី​ហែ ដោយ​សម្រេច រៀបចំ​វិទ្យាល័យ​ជី​ហែ ដើម្បី​ត្រៀម​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ។​

​លោក​អភិបាលស្រុក​ឲ្យ​ដឹង​ទៀតថា ការរៀបចំ​នេះដែរ បាន​ចំនួន ២៧ បន្ទប់ ក្នុងនោះ​បន្ទប់​សំរាប់​ព្យាបាល​បឋម មាន​ចំនួន ១ បន្ទប់ ។​