ឯកឧត្តម អ៊ុន ចាន់​ដា អ​ញ្ជើញ សំណេះសំណាល និង​ចុះ សួរសុខទុក្ខ ក្រុមគ្រូពេទ្យ កងយោធពល​ខេមរភូមិន្ទ ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ នៅ​មន្ទីរ​ពេទ្យយោធភូមិភាគ​ទី​២ (7D) ស្រុក​កំពង់សៀម​

ថុង សីហា

នៅ​ព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​អ​ញ្ជេ​ី​ញ សំណេះសំណាល និង​ចុះ សួរសុខទុក្ខ ក្រុមគ្រូពេទ្យ កងយោធពល​ខេមរភូមិន្ទ ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​២ (7D) ក្នុងភូមិ​អំពិល​ក្រោម ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

​ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​លេ​ី​ក​ទឹកចិត្ត​ក្រុមគ្រូពេទ្យ​កង​យោធ​ត្រូវ​សាមគ្គី គ្នា ក្នុង​យុទ្ធនាការ ការទប់ស្កាត់ បង្ការ ជម្ងឺ​កូ​វីដ -១៩ ដេ​ី​ម្បី​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​មួយ​នេះ​។ បន្ទាប់ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ឲ្យ​កង​គ្រូពេទ្យ កងយោធពល​ខេមរភូមិន្ទ ចាក់​វ៉ាក់សាំង ជូន​កងកម្លាំង ប្រដាប់អាវុធ និង​គ្រួសារ​យោធ​ក្នុងការ​បង្ការ​ការពារ​ជម្ងឺ​កូ​វីដ​១៩​។

​សូមជម្រាបថា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បានផ្តល់​ការ​លេ​ី​ក​ទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​យោធភូមិភាគ​ទី​២ (7D)​សរុប ១៨៤​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ៖
-​អង្ករ ២៥​គីឡូក្រាម​
-​មី មួយ​កេស​
-​ថវិកា​៥០០០០​រៀល​
​ដោយឡែក មន្ទីរ​យោធភូមិភាគ​ទី​២ (7D)​នេះ រដ្ឋបាល ខេត្តកំពង់ចាម បានផ្តល់​៖ ម៉ាស់​១០០០​ម៉ាស់​,​ជេ​ល​៥០​កាន និង​ស្រោមដៃ​៥០០០​គូរ​។​