តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នាំយក​អំណោយ របស់ ឯកឧត្តម ហ៊ុន ណេង​ ​ចែកជូន​គ្រួសារ​ក្រីក្រ​ជួប​កា​លំបាក ចំនួន ០២​គ្រួសារ នៅ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​

អត្ថបទ៖ ចិន សារ៉ាត

​លោកជំទាវ កុល ធា​រិ​ន លោកជំទាវ ខុង ស៊ុន​អេង និង​លោកជំទាវ ស្រី គីម ឆ​យ តំណាងរាស្ត្រ​មណ្ឌល កំពង់ចាម អមដំណើរ​ដោយ លោកស្រី សម ផល្លា ប្រធាន​មន្ទី​ព័​ត៍​មាន​ខេត្ត និង​សហការី ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ របស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទឹងត្រង់ និង​លោកជំទាវ ជូន​ដល់​គ្រួសារ​ក្រីក្រ​ជួប​កា​លំបាក ចំនួន ០២​គ្រួសារ នៅ​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ។​

សូមបញ្ជាក់ថា គ្រួសារ ទាំង ០២ ដែលមាន​ជីវភាព​ជួប​ការលំបាក គឺ ៖ ១.​ឈ្មោះ មាស ស៊ី​ណាត ភេទ​ស្រី អាយុ ៥៨​ឆ្នាំ មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំថ្ងៃ នៅ​ភូមិ​ព្រែក​បារាំង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម ។ និង ២.​ឈ្មោះ សុ​ប ម៉ាន ភេទ​ប្រុស អាយុ ៨១​ឆ្នាំ ចាស់ជរា ជា​មេភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែកកក់​ស្រុក​ស្ទឹងត្រង់ ។ ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០​គីឡូក្រាម ទឹក​សុទ្ធ ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី​១​យួរ ត្រីខ ១​យួរ ប្រេងឆា ២​លីត្រ ១​ដប ស្កសរ ១​គីឡូក្រាម អំបិល ១​គីឡូក្រាម មុង ១ ក្រ​ម៉ា ១ និង​ថវិកា​ចំនួន ២០០,០០០​រៀល ។​

ជាមួយគ្នា​នោះដែរ លោកជំទាវ កុល ធា​រិ​ន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ក៏បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១.០០០.០០០​រៀល និង​លោកជំទាវ ខុន ស៊ុន​អេង តំណាងរាស្ត្រ​ម​ណ្ឌ​កំពង់ចាម ចំនួន ៤០០.០០០​រៀល សម្រាប់​ទិញ​អំពូល​ប្រើប្រាស់​ពន្លឺ​ថាមពលព្រះអាទិត្យ (​សូ​ឡា​) ដើម្បី បំពាក់​ផ្លូវ​សាធារណៈ​ក្នុងស្រុក​ស្ទឹងត្រង់ ផងដែរ ៕