នៅឆ្នាំ២០២០ក្រសួងអភិវឌ្ឍន៏ជនបទ នឹងកសាងផ្លូវកៅស៊ូពីរខ្សែជូនឃុំថ្មពូន

ផ្លូវ​កៅស៊ូ​ពីរ​ខ្សែរ​ឆ្លងកាត់​ពី​ផ្សា​រគរ រហ​ត់ដល់​ទឹកឆា និង​ស្រុក​ចំការលើ​នឹង​ចាប់​ផ្តើមកសាង​ជូន​ប្រជា​ពល រដ្ឋ​នៅ​ឆ្នាំ​២០២០ ដើម្បី​ជូ​យ​សម្រួលការ​ធ្វើដំណើរ ដែល​កន្លងមក​តែងតែ​ត្អូញត្អែរ​ពី​ផ្លូវ​ហ៊ុយ​ប្រលាក់ ខោ អាវ និង​ផ្ទះ​សំ​ប្បែង នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ថ្ម​ពូន​។​

​លោក មា​ច ចាន់ធូ ជំទប់​ទី​២ ឃុំ​ថ្ម​ពូន​ចូលរួម​ក្នុង​កម្មវិធី​វិទ្យុជាតិ​មានប្រសាសន៍ថា ផ្លូវ​ក្នុង​ឃុំ​ថ្ម​ពូន​នៅ ឆ្នាំ​២០២០​បានទទួល​គម្រោង​អភិវឌ្ឍ​ន៏​ផ្លូវ​កៅស៊ូ​ពីរ​ខ្សែ ដែល​ផ្លូវ​នេះ​ឆ្លងកាត់​១០​ភូមិ​ក្នុងនោះ​មាន​ភូមិ មួយ​ភូមិ​គឺជា​ភូមិ​របស់​ឃុំ​គគរ ត​ភ្ពា​ប់​ពី​ផ្សា​រគរ ទៅ​ទឹកឆា​មួយ​ខ្សែ និង មួយ​ខ្សែ​ទៀត ត​ភ្ពា​ប់​ពី​ផ្លូវកែង​ភូមិ​អូរ​តាថុក ដល់​បុសថ្លាន់ ស្រុក​ចំការលើ​។​លោក ថា នៅ​ឆ្នាំ​២០១៩​នេះ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បាន ប​ញ្ចូ​ន​ក្រុមការងារ​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់ និង​ប្រព័ន្ធ​លូ ដូច្នេះ នៅ​ឆ្នាំ​២០២០ នឹង​ចាប់ផ្តើម​ចាក់​ផ្លូវ កៅស៊ូ​ជូន​។​

​លោក មា​ច ចាន់ធូ បញ្ជាក់ថា ផ្លូវ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​មាន​ពីរ​ខ្សែ ខ្សែ​ទីមួយ​ពី​ផ្សា​រគរ ដល់​ទឹកឆា​មាន​ប្រវែង ១៣៥០០ ម៉ែត្រ ខ្សែរ​ទី​ពីរ ចាប់ពី​អូរ​តាថុក ដល់​ស្រុក​ចំការលើ​មាន​ប្រវែង ១១៣០០ ម៉ែត្រ នាពេល​បច្ចុប្បន្ន ដើម្បី​ប្រើប្រាស់​ផ្លូវ​ប​ណ្ណោះ​អាស្ន​ន​ក្រសួង​អភិ​វ​ឌ្ឃ​ន៏​ជន​(ADB) បានធ្វើ​ការជួស​ជួល​ផ្លូវ​គ្រួស​ក្រហម​ម្តង​រួចមក មាន​ប្រវែង​ជាង​១៣​គីឡូម៉ែត្រ ចាប់ពី​ផ្សា​រគរ ដល់​ទឹកឆា ។​លោក​បានអោយដឹងថា​អាជ្ញាធរ​ឃុំ​ថ្ម​ពូន​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​ខិតខំ ដោះស្រាយ​បញ្ហា​ផ្លូវ​លំបាក​ជូន​ប្រជាពលរដ្ឋ​ថ្ម​ពូន​ទាំងមូល​។​

​ទោះបីយ៉ាងណា ចំពោះ​ការប្រើប្រាស់​ថវិការ​ឃុំ​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ឃុំ​ថ្ម​ពូន​មាន​គម្រោង​អភិវឌ្ឍ​ន៏ ផ្លូវដី​ធម្មតា​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​មាន​ប្រវែង​ជាង ២០០​ម៉ែត្រ នៅ​ភូមិ​អណ្តូង​ផ្តៅ ដើម្បី​ជួយ​សម្រួល​នូវ​ទុក​លំបាក​ដែល​កន្លងមក​តែងតែ​ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា ផ្លូវ​នេះ​ពិបាកធ្វើ​ដំណើរ​។​
​ដោយ (​ភ័​ណ្ឌ ប៉ាង​)​