ផលិតដោយ លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន
ការទទួលបានចំណេះដឹង និងព័ត៌មានពិតស្តីពីសុខភាព មានសារៈសំខាន់ណាស់សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងសង្គមសម័យនេះ។ ជាក់ស្តែងនៅប្រទេសកម្ពុជាប្រជាជនមានការយល់ដឹងច្រើនពីផ្នែកសុខភាពបន្តពូជ ដោយជ្រើសរើសយកវិធីពន្យាកំណើតតាមការណែនាំរបស់មន្រ្តីជំនាញដោយទ្បែកនៅខេត្តកំពង់ចាមមន្រ្តីជំនាញ ផ្នែកគាំពារមាតានិងទារក នៃមន្ទីរសុខាភិបាលបានចុះអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលមន្រ្តីមណ្ឌលសុខភាពនៅតាមសហគមន៍មូលដ្ឋានអោយមានជំនាញ ក្នុងការចុះផ្សព្វផ្សាយបន្តពីសុខភាពបន្តពូជ និងការពន្យាកំណើតដល់ប្រជាពលរដ្ឋនៅតាមសហគមន៍។
បើតាមការបញ្ជាក់ពីលោកស្រី គួយ គីមសាត មន្រ្តីឆ្មបមធ្យម ផ្នែកគាំពារមាតានិងទារក នៃមន្ទីរសុខភិបាលខេត្តដែលបានចូលរួមជាវាគ្មិននៅក្នុងកម្មវិធីវិទ្យុជាតិភ្នំប្រុសភ្នំស្រី ៩២.៥០ នៃមន្ទីរព័ត៌មានបានអោយដឹងថា ផ្នែកគាំពារនិងទារកមានកម្មវិធីចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ដើម្បីបញ្ជៀ្របចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋទាំងបុរសនិងស្រ្តីនៅតាមមូលដ្ឋាន អោយមានការចូលរួមយល់ដឹងពីមធ្យោយបាយពន្យាកំណើត ហើយលោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថា ការទទួលសេវាពន្យាកំណើតគ្រប់ប្រភេទមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ក្នុងនោះស្រ្តីអាចមានឪកាសច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងអាចមានកូនតាមការចង់បាន។
លោកស្រ្តីក៏បានជំរុញបបន្ថែមដល់ប្រជាពលរដ្ឋទាំងបុរសនិងស្រ្តី អោយមានការចូលរួមក្នុងការផ្សព្វផ្សាយពីអាជ្ញាធរនិងមន្រ្តីជំនាញ ដើម្បីទទួលយកសេវាដោយមិនគិតថវិកានោះទេ។