រដ្ឋបាលខណ្ឌជលផលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងពី គុណសម្បត្តិត្រីនិងកង្កែបចិញ្ចឹមលក់នៅលើទីផ្សារ

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី និង លោកស្រី ពាង សុមាន

ជាការពិតណាស់ប្រជាពលរដ្ឋទូរទៅមិនសូវអោយតម្លៃត្រីនិងកង្កែបចិញ្ចឹមដែលលក់នៅលើទីផ្សារនោះទេ ដោយយល់ថាវារីវប្បកម្មទាំងនោះគឺចិញ្ចឹមដោយចំណីគីមី ធ្វើអោយប៉ះពាល់ដល់អ្នកទទួលទាន។

បើតាមការលើកទ្បើងរបស់លោក ហ៊ីង សុផានណារឹទ្ធ នាយរងខណ្ឌរដ្ឋបាលជលផលដែលបានចូលរួមក្នុងកម្មវិធីវិទ្យុភ្នំប្រុសភ្នំស្រី ៩២.៥ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២០នេះ លោកបានអោយដឹងថា ការបរិភោគត្រីនឹងកង្កែបចិញ្ចឹមគឺមិនមានផលប៉ះពាល់អ្វីនោះទេ ដោយសារចំណីគឺគេផលិតវត្ថុធាតុដើមដែលមិនមានជាតិគីមី ដូចជា ពោត កន្ទក់ និងកំទេចគ្រាប់ធញ្ញជាតិចំរុះ។

ខុសកាលពីច្រើនឆ្នាំកន្លងទៅ អ្នកចិញ្ចឹមត្រីនិងកង្កែបភាគច្រើនគៀរយកកូនត្រីសំរាប់ធ្វើជាចំណីត្រីធំ ប៉ុន្តែបច្ចុប្បន្នដោយមានការចុះអន្តរាគមន៍និងចុះផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទ អោយបញ្ឈប់ការគៀរកូនត្រីយកមកធ្វើជាចំណីត្រីធំ ក៏បានប្រជាពលរដ្ឋយើងចាប់ផ្តើមប្រើប្រាស់ចំណីដែលគេផលិតចេញពីធញ្ញជាតិ យកមកប្រើប្រាស់ជាចំណីត្រីនិងកង្កែបវិញ ។


លោកហ៊ីង សុផានណារិទ្ធ បានបញ្ជាក់ទៀតថា សំរាប់កសិករជាអ្នកចឹញ្ចឹមត្រីនិងកង្កែបនៅក្នុងខេត្តកំពង់ចាមមានចំនួនជាង២០០០គ្រួសារ ជាផែនការបន្ត ខណ្ខ័រដ្ឋបាលជលផល ចុះផ្សព្វផ្សយ បង្កើនវារីវប្បកម្ម ការចិញ្ចឹមត្រីនិងកង្កែបដល់កសិករក្នុង១ឆ្នាំអោយបានចំនួន២០ភាគរយបន្ថែមទៀត ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្នុងអំទ្បុងពេលដែលប្រទេសយើងកំពុងមានវិបត្តកូវិត១៩នេះ ម្យ៉ាងទៀតគឺបានជួយគាំទ្រដល់ក្រុមគោលដៅ អ្នកចិញ្ចឹមត្រីនិងកង្កែបអោយមានទីផ្សារផងដែរ។