មន្ទីរកសិកម្មខេត្តកំពង់ចាម នឹងចុះបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ និង ចេះជ្រើសរើសពូជក្រោយ រងផលប៉ះពាល់ ដោយ ទឹកជន់លិច

អត្ថបទដោយ៖ លោក ភ័ណ្ឌ ប៉ាង

គោលដៅមន្ទីរកសិកម្មខេត្តកំពង់ចាម បានដៅស្រុក​ចំនួន៤ក្នុង​ខេត្តកំពង់ចាម កំណត់ដើម្បីធ្វើការ បណ្តុះបណ្តាល់ប្រជាកសិករ​ឲ្យចេះជ្រើសរើសពូជស្រូវ បន្លែរ ឲ្យត្រឹមត្រូវតាម​បច្ចេកទេស​កសិកម្ម និងឲ្យផលដំណាំមានគុណភាពល្អ សម្រាប់ទីផ្សារ​ដែល​កំពុងត្រូវការសព្វថ្ញៃ មានដូចជា ស្រុក បាធាយ ជើងព្រៃ ស្ទឹងត្រង់ និងស្រុកកំពង់សៀម។ នេះបើតាមការឲ្យដឹងពីមន្រ្តី​ជំនាញនៃមន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នាថ្ញៃទី០៦ ខែវិច្ចកា ឆ្នាំ២០២០នេះ។

លោក ភួង ណាវុធ ប្រធានការិយាល័យក្សេសាស្រ្ត​នៃមន្ទីរកសិកម្ម​ខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងខេត្តកំពង់ចាម មានតំបន់​មួយ​ចំនួនបានទទួលរងការជន់លិច ធ្វើឲ្យផលដំណាំ​ត្រូវរងការ​ខួចខាត មន្ទីរបានណែនាំឲ្យប្រជាកសិករ​នៅពេលទឹកស្រក​គួរតែ​ជ្រើសរើសពូជស្រួវ សែនពីដោ ពូជស្រូវ ក្រអូប និងបន្លែររួមផ្សំ ប្រជាពលរដ្ឋអាចដំដុះបានគ្រប់មុខបាន ដោយត្រូវអនុវត្តន៍​តាម​បច្ចេកទេស កសិកម្មឲ្យបានត្រឹមត្រូវ ដើម្បីឲ្យបានទិន្នផលខ្ពស់។

លោកបន្ថែមថា ស្រុកចំនួន៤ ដែលជាគោលដៅចំបងសម្រាប់​ធ្វើ​ការបណ្តុះបណ្តាលពីបច្ចេកទេស និងជ្រើសរើសពូជដំណាំ​ឲ្យត្រូវ​នឹងស្ថានភាពដី តាមរដូវ និងចំទីផ្សារ មានដូចជា ស្រុកបាធាយ ជើងព្រៃ ស្ទឹងត្រង់ និងស្រុកកំពង់សៀម។ ប្រជាពលរដ្ឋដែល​មាន​បំណង់ចង់ចេះពីបច្ចេកទេសដាំដុះ និងចេះជ្រើសរើស​ពូជ​ដំណាំ​ឲ្យបានល្អ គ្រាន់តែប្រមូលគ្នាចាប់ពី១៥ ទៅ ២០នាក់ ធ្វើសំណើរ​លាយល័ក្ខអក្សរតាមរយៈ មេភូមិ មេឃុំ បន្តទៅការិយាល័យ​ស្រុក​ប្រតិបត្តិ នោះខាងការិយាល័យស្រុក និងជញ្ជូនសំណើរ​ទៅមន្ទីរ​កសិកម្ម បន្ទាប់ពីមន្ទីរកសិកម្មទទួលបានសំណើរនោះ ខាងមន្ទីរ​កសិកម្ម នឹងចាត់មន្រ្តីជំនាញ ទៅធ្វើការបណ្តុះបណ្តាល​បច្ចេកទេស ហើយរាល់ការផ្តល់ការបណ្តុះបណ្តាល ប្រជាពលរដ្ឋ​មិន​​ត្រូវបានចំណាយថវិកាអ្វីឡើយ៕