មន្ទីរពេទ្យបង្អែរ និងមណ្ឌលសុខភាព មានកន្លែងផ្តល់សេវាព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖ ពុធ ធាវី

តាមការអោយដឹងពីលោក វរសេនីយ៍ទោ យៀ ហួ នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ចាមបានលើកទ្បើង ក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិ នៅព្រឹកថ្ងៃទី១១ មិថុនា ២០២១ ពីដំណោះការនៃការផ្តល់សេវាព្យាបាល គ្រឿងញៀននៅតាមមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព គ្រប់ ឃុំ/សង្កាត់ នៅទូទាំងខេត្តកំពង់ចាម មានដំណើរការយ៉ាងសកម្មនាពេលបច្ចុប្បន្នដែលមានទីតាំងបន្សាបសារធាតុញៀនចំនួន៣១កន្លែង ក្នុងនោះមានមន្ទីរពេទ្យបង្អែកចំនួន៧កន្លែង មណ្ឌលសុខភាពចំនួន ២៤ ផងដែរ។

លោកបន្តថា មកដល់ឆ្នាំនេះ នៅទូទាំងខេត្តកំពង់ចាមមានអ្នកមកទទួលសេវាបន្សាបក្នុងត្រីមាស១ ឆ្នាំ២០២១នេះ ៤៦៨នាក់ក្នុងនោះ មានស្រី២០នាក់ បើប្រៀបធៀបទៅ និង ឆ្នាំ២០២០ គឺមានការថយចុះជាង ២០០នាក់។ ចំពោះអ្នកដែលទៅទទួលការព្យាបាលមិនត្រូវបង់ប្រាក់នោះទេ។លោកបន្តទៀតថា ប្រជាពលរដ្ឋខ្លះមិនចង់សហការក្នុងការរាយការណ៍ឬបញ្ជូនកូនមកទទួលយកសេវាព្យាបាលនៅទេ ដោយខ្លាចប៉ះពាល់កិត្តិយស និងខ្លាចអាជ្ញាធរដឹងថាកូនខ្លួនជាប់ពាក់ពន័្ធគ្រឿងញៀន ករណីបែបនេះគឺខុស និង ផ្លូវច្បាប់ស្តីពីការត្រួតពីនិត្យគ្រឿងញៀនឆ្នាំ២០១២។

លោកបញ្ជាក់ថា បច្ចុប្បន្ន ទោះបី មានការអប់រំកែប្រែរបស់រដ្ឋក្តី និង របស់ឯកជនក្តីតែនៅមិនទាន់គ្រប់ទៅនិងតំរូវការចំពោះអ្នកជាប់ពាក់ពន័្ធនិងសារធាតុញៀន ដោយអ្នកប្រើប្រាស់សាកល្បងមានចំនួនច្រើន ដូចនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតិ អោយមានកន្លែងពិគ្រោះយោបល់ ព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពបន្ថែមទៀត ដោយការផ្តល់សេវាព្យាបាលពីមន្ត្រីសុខាភិបាល សុទ្ធតែមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវះនិងឯកទេសផ្នែកផ្លូវចិត្តបានល្អ។

លោកបញ្ជាក់ថា ដើម្បីអោយការផ្តល់សេវាដល់អ្នកញៀនថ្នាំអោយកាន់តែមានប្រសិទ្ធិភាព គឺត្រូវមានការចូលរួមពីអាណាព្យាបាល ជួយរាយការណ៍ និងនាំកូនទៅពីគ្រោះយោបល់ជាមួយគ្រូពេទ្យ កុំអោយមានការលាក់បាំង នោះទើបមូលដ្ឋានលោកអ្នកអស់គ្រៀងញៀន អស់អ្នកប្រើប្រាស់៕