បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែមានការចូលរួមពីអ្នកទំាងអស់គ្នា

អត្ថបទដោយ៖ ធឹម សារ៉ន

សំណល់ប្លាស្ទិកមានការ កើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។នេះបើតាមលោក អុីវ ស៊ីយ៉េង ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម។
លោកឡើងបែបនេះ ក្នុងឱកាស ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមនាថ្ងៃអង្គារទី១៩ខែមករា ឆ្នាំ២០២២ ក្រោម ប្រធានបទ៖ការផ្សព្វផ្សាយនិងទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក។លោកបានបន្តែមទៀតថាមន្ទីរបរិស្ថានបាន បាបានយក់ចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងជៀសវាងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាល ខណៈដែលប្លាស្ទិកផលិតពីសារធាតុគីមីដែលមិនងាយរលាយ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។


លោកបន្តថាជាមធ្យមប្រជាពលរដ្ឋម្នាក់ បានប្រើប្រាស់ផលិតផលប្លាស្ទិកពីជាង ១០០០ថង ក្នុងមួយឆ្នាំ ដែលនេះជាក្តីបារម្ភមួយ ដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។លោកបន្តថា វិធីសាស្រ្តទំាង៤ ដែលអាចកាត់បន្ថយប្លាស្ទិកដំណោះស្រាយដែលល្អបំផុត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផលិតសំណល់ គឺ៖
១. បដិសេធមិនប្រើប្រាស់៖ រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើប្លាស្ទិក
២. កាត់បន្ថយ៖ ធ្វើការសម្រេចចិត្តទិញដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិតផលប្លាស្ទិក
៣. ប្រើប្រាស់ឡើងវិញ ៖ ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី
៤. កែច្នៃ ៖ កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាមរំឭកឡើងវិញ)៖ រំឭកអ្នកដទៃទៀត អំពីភាពចាំបាច់ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត និងការធ្វើសកម្មភាពដើម្បីកាត់បន្ថយប្លាស្ទិក។