២ខែ ដើមឆ្នាំ២០២១ មានករណីអគ្គីភ័យកើតឡើង ១១ករណី ក្នុងខេត្តកំពង់ចាម

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

សំរាប់ឆ្នាំ២០២១ គិតពីដើមខែមករា មកដល់ថ្ងៃទី៥ ខែមិនា មានអគ្គីភ័យកើតឡើងចំនួន១១​ករណី នេះគឺជាការលើកលើងពីលោកវរសេនីយទោ យ៉ាន សាវ៉ាត នាយរងការរិយ៉ាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តកំពង់ចាម ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវីធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រីកាលពីថ្ងៃទី០៥ មិនាកន្លងទៅ។

លោកវរសេនីយទោយ៉ាន សាវ៉ាត បានបញ្ជាក់ដែរថា អគ្គីភ័យក្នុងឆ្នាំ២០២១នេះ បានឆេះផ្ទះចំនួន០៧ខ្នង ឆេះឃ្លាំងក្រណាត់ដ៏ធំមួយនៅក្នុងស្រុកកំពង់សៀម ដែលបានធ្វើឲ្យមានការ​ខូចខាតទ្រព្យសម្បតិរបស់ប្រជាពលរដ្ឋអស់ជាច្រើន។ លោកបន្តថា បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តបានបង្កើនការផ្សព្វផ្សាយដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្ត៍រដ្ឋបាលគ្រប់ភូមិឃុំក្នុងខេត្ត ឲ្យបង្កើនការប្រយ័ត្នចំពោះហានីភ័យដោយអគ្គីភ័យនេះ និងប្រុងប្រយត្ន័កាពារកុំអោយភ្លើងឆេះព្រៃជាដើម។

យោងតាមរបាយការណ៍របស់ការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០២០កន្លងទៅ ក្នុងខេត្តកំពង់ចាមមានអគ្គីភ័យកើតទ្បើងចំនួន៤១ករណី បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៤នាក់ ស្លាប់គោអស់៦ក្បាល និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់យ៉ាងច្រើនថែមទៀត។

ក្នុងកិច្ចពិភាគ្សានោះដែរ លោកឆុនវុទ្ធី ប្រធានការិយ៉ាល័យថាមពលនិងប្រេង នៃមន្ទីររ៉ែនិងថាមពល ក៏បានបញ្ជាក់ជូនផងដែរថា កន្លងមកមន្ទីរបានសហការចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយពីវីធីការពារទប់ស្កាត់អគ្គីភ័យ ដូចជាពបិទបារែតភ្លើងមុនចាកចេញពីផ្ទះ រៀបចំបណ្តាញភ្លើងដោយក្រុមជំនាញអគ្គិសនីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសជាដើម៕