គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាមមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម ស្ដ្រី យុវវ័យ និងកុមារ

អត្ថបទដោយ៖ ធឹម សារ៉ន

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ មានតួនាទី និងភារកិច្ច១៩ចំណុចសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈម ស្ដ្រី យុវវ័យ និងកុមា ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ដ្រ សម្រាប់ការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពយេនឌរ័ និងការផ្ដល់សេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាព​យេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ។នេះបើតាមការឲ្យដឹងពីលោកជំទាវ អន ហេង លក្ខិណា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកំពង់ចាម។


លោកជំទាវ លើកឡើងបែបនេះនៅក្នុងកម្មវិធីកម្មវិធីសន្ទនាមតិនាថ្ងៃ អង្គារ ទី១៩ខែតុលា ឆ្នាំ២០២១ពិភាក្សាលើ បទ៖ការឧបត្ថម្ភជូនគ្រួសារស្រ្តីជួបការលំបាក កុមារកំព្រារងគ្រោះ និងចាស់ជារាគ្មានទីពឹង។លោកជំទាវមានប្រសាសន៍បន្តែមទៀតថា គិតត្រឹមអាណត្តិទី៣មកដល់ពេលនេះ ជាង២ឆ្នាំ មានអ្នកទីទាល់ជាង២០០គ្រួសារដែលបានទទួលអំណោយពីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកំពង់ចាម។


គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាមមានសកម្មភាព ក្នុងការអនុវត្តការផ្ដល់សេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី និងកុមារជំរុញការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយនានាទាក់ទងនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារដល់សហគមន៍នានា។ជំរុញឱ្យមានការប្រមូលព័ត៌មានរបស់សហគមន៍អំពីបញ្ហា ដែលបានកើតមានជាប្រចាំពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារ និងមានវិធានការដើម្បីឆ្លើយតបដោះស្រាយ ទៅតាមតាមម្រូវការជាក់ ស្តែង។បញ្ហាខ្លះស្រ្តីគាត់ពុំមានមិនមានការងារធ្វើក្រុមការងារបានផ្តល់ជាយោបល់ជូនពួកគាត់ មករៀនជំនាញផ្សេងនៅតាម ការពេញចិត្តរបស់គាត់។ចំពោះស្រ្តីមិនមានលទ្ធភាព ប្រកបមុខ របប កិច្ចការងារអ្វីកើត ស្រ្តីចាស់ជោរា បានផ្តល់ការឧបត្ថមសម្ភារៈថវិការប្រើប្រាស់សម្រាប់ សម្រួលដល់ជីវភាពចាំថ្ងៃ។ពាក់ព័ន្ធកុមារ ប្រសិនបើកកុមារខ្វះអាហាររូបត្ថម ម្តាយគ្មាន លទ្ធភាពចញ្ចឹមគ្រប់គ្រាន យើងនិងផ្តល់ជាអាហារនិងសម្ភារៈសម្រាប់សិក្សា ទៅតាមស្ថានភាពជាក់ស្តែងដែលគាត់ត្រូវការ។


លោកជំទាវ មានប្រសាសន៍បន្តែមថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកំពង់ចាម នៅតែបន្តចុះគាំទ្រផែនការទិសដៅអនុវត្តន៍ពង្រឹងលើកទឹកចិត្ត ទៅដល់អាជ្ញាធរ ឃុំសង្កាត់ចូលរួមបំពេញកិច្ចការងារ ឲ្យសកម្មនិងដោយក្តីស្រឡាញ់ ដើម្បីឆ្លើយតបញ្ហាប្រឈមរបស់ប្រជាពរដ្ន។