ដំណើរការរៀបចំការប្រឡងសញ្ញា បត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

អត្ថបទដោយ៖ ធឹម សារ៉ន

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងជាផ្លូវការពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។នេះបើតាមលោក លោក ប្លង់ វណ្ណប៉ាត ប្រធានការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវវជន និងកីឡាខេត្តកំពង់ចាម។


លោក ប្លង់ វណ្ណប៉ាត លើកឡើងបែបនេះនៅក្នុងកម្មវិធីកម្មវិធីសន្ទនាមតិនាថ្ងៃ អង្គារ ទី១៦ខែវិច្ឆិការ ឆ្នាំ២០២១ពិភាក្សាលើ បទ៖«ពង្រឹងចំណេះដឹងដល់សិស្សថ្នាក់ទី១២ត្រៀមប្រលងបាក់ឌុបឆ្នាំ២០២១»លោកលើកឡើងបន្តែមថា ការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិកទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះ គឺបន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការប្រឡងក្នុងឆ្នាំនះមន្ទីរនិង បន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព ។
លោកបានបញ្ជាក់បន្តែមទៀតថា ខេត្តកំពង់ចាមបានការកំណត់ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១២ មណ្ឌល ២៨៧បន្ទប់។