ស្រុកជើងព្រៃកំពុងតំឡើងនិងបំពាក់អំពូលចំនួន៣០៤ អំពូលបន្តែមទៀត ដាក់ពង្រាយតាមដងផ្លូវសារធារណៈ (6A) រហូតព្រំទល់ស្រុកបាធាយ

អត្ថបទដោយ៖ លោក ធឹម សារ៉ន

បច្ចុប្បន្នស្រុកជើងព្រៃបាននិងកំពុងតំឡើង និងបំពាក់អំពូលភ្លើងចំនួន១៥០បង្គោល ស្មើនឹង៣០៤អំពូល បន្តែមទៀត ដើម្បីដាក់ពង្រាយពីស្រុកជើងព្រៃរហូតដល់ព្រំទល់ស្រុកបាធាយ។ នេះបើតាមលោក យន់ ឈុនលាង អភិបាលរងស្រុកជើងព្រៃ។ លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី១៩ខែមករា ឆ្នាំ២០២១ លើប្រធានបទ «ស្រុកជើងព្រៃទទួលបានសមិទ្ធផលនៃការរៀបចំតាំងលម្អភ្លើងបំភ្លឺតាមផ្លូវដង​សាធារណៈ»។

លោកបានបន្តទៀតថា កន្លងទៅការរៀបចំបំពាក់អំពូលបំភ្លឺផ្លូវសារធារណៈ ផ្តើមចេញពីនៅទីប្រជុំជនរង្វង់មូលព្រះបាទរាមាជើងព្រៃ ហើយបន្ទាប់ពីក្រុមហ៊ុនចិនសៀងហៃ ដែលបានបំពាក់នូវអំពូលចំនួន៣៦បង្គោល ដោយក្នុង១បង្គោលមានអំពូល២ ស្មើនឹង៧២អំពូល ចម្ងាយផ្លូវរហូតដល់១២៤៧ ម៉ែត្រ ដែលប្រើប្រាស់ចរន្តអគ្គីសនី។ស្រុកជើងព្រៃកំពុងអនុវត្តបំពាក់អំពូលបន្តរហូតដល់ព្រំប្រទល់ស្រុកបាធាយកំពុងតែរៀបចំសាងសង់ មិនទាន់ធ្វើការដំឡើងនោះទេ ដែលភ្ជាប់ពីឃុំផ្ដៅជុំ ឃុំគោករវាង និងឃុំខ្នុរដំបង បន្តពីឃុំសូទិព្វ មានចំនួន ១៥០បង្គោល ស្មើនឹង៣០៤ អំពូល សម្រាប់ទីតាំងនៅទីប្រជុំជន។

ក្នុងនោះផងដែរ ក្រោមការដឹកនាំពីសំណាក់លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ បានប្រើប្រាស់ថវិកាខ្លះរបស់ស្រុក និងថវិការសប្បុរសជន ដើម្បីដាក់អំពូលប្រើប្រាស់ចរន្តអគ្គិសនីនៅមុខអង្គភាពការិយាល័យជុំវិញស្រុក និង រហូតដល់ផ្លូវបឹងជ្រោយ ប្រហែល២០ដើមផងដែរ។
លោក យន់ ឈុនលាង មានប្រសាសន៍ថា ការបំពាក់អំពូលសូឡានៅតាមដងផ្លូវមិនត្រឹមតែមានភាពស្រស់ស្អាតនៅពេលរាត្រីតែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់ប្រជាពរដ្នក្នុងការធ្វើដំណើរ និងបំរើដល់វិស័យទេសចរណ៍ផងដែរ។


លោកបានបញ្ជាក់បន្តែមទៀតថា ភូមិចំនួន០៤ក្នុងចំណោម០៧ភូមិនៃឃុំស្តើងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម ត្រូវបានបំពាក់អំពូលពន្លឺព្រះអាទិត្យ ឬហៅថាអំពូលសូឡា រួចរាល់ចុងឆ្នាំ២០២០កន្លងទៅ ស្នើនឹងប្រមាណ២៥៥អំពូល ក្រោមការដឹងនាំពីឯឧត្តម ហាន កុសល អភិបាលរងខេត្តកកំពង់ចាម ។លោក យន់ ឈុនលាង ក្នុងនាមអជ្ញាធរស្រុកជើងព្រៃ ក៏បានធ្វើការអំពាវនាវរកសប្បុរសជនជួយបំពាក់អំពូលភ្លើងនៅតាមដងផ្លូវបន្ថែមទៀត ដើម្បីបំភ្លឺនៅតាមផ្លូវសារធារណៈ និងនៅតាមមូលដ្ឋាន៕