គ្រឹះស្ថាន សហគ្រាស សរុបចំនួន ២៦០ បានចុះបញ្ជិកាកម្មករនិយោជិតជាមួយបេឡាជាតិរបបសន្តិសុខសង្គមនៅខេត្តកំពង់ចាម

អត្ថបទដោយ៖ ធឹម សារ៉ន

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតរបស់ខ្លួនក្នុង ប.ស.ស។ សហគ្រាស គ្រឹះស្ថាន សរុបចំនួន២៦០ បានចុះបញ្ជិកាកម្មករនិយោជិតមក ក្នុងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងខេត្តកំង់ចាម នេះបើតាមការឲ្យដឹងពីលោក សាយ សុធន ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម ។

លោក សាយ សុធន ឡើងបែបនេះ ក្នុងឱកាសចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទៈ(ប្រសិទ្ធភាពនៃការអនុវត្តបេឡាជាតិរបបសន្តិសុខសង្គមដល់កម្មករនយោជិត)។ លោកបន្តថា ការអនុវត្តកាងារ ចាប់តាំងពីឆ្នាំ២០១១ និងអនុវត្តថែទាំសុខភាព ឆ្នាំ២០១៦ មាន សហគ្រាស គ្រឹះស្ថាន សរុបចំនួន២៦០ បានចុះបញ្ជិកាកម្មករនិយោជិតមក ក្នុងបេឡាជាតិរបបសន្តិសុខសង្គម ហើយគិតត្រឹមខែធ្នូ ឆ្នាំ ២០២០ និងមាន កម្មករនិយោជិតសុរបចំនួនសរុប ៣៦,៤៧០នាក់ ។ ដោយឡែកឆ្នាំ២០២១ ចុះបញ្ជិកាចំនួន ០៣ សហគ្រាស មានកម្មករ ៦០នាក់។

បេឡាជាតិសន្តិសុខសង្គម មានសារៈសំខាន់កម្មករនិយោជិតក្នុងការ ធានាសន្តិសុខប្រាក់ចំណូល, រួមចំណែកកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ស្ថិរភាពសង្គម ដោយផ្ដល់ជូនរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ,ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
លោកបានបន្តទៀតថា សម្រាប់គ្រោះថ្នាក់កាងារ ក្នុងខែមករា ២០២០ និងឆ្នាំ២០២១ មានការថយចុះ ឆ្នាំ២០២០ ខែមករា គ្រោះថ្នាក់ងារងារសរុប ៦៩ ករណី ស្រាល៦៦ ករណី ធ្ងន់០២ករណី ស្លាប់ ០១ករណី ។ សម្រាប់ឆ្នាំ២០២១ ខែមករា គ្រោះថ្នាក់ការងារ សរុបចំនួន៣៧ករណី ស្រាល៣០ករណី ធ្ងន់០៦ ករណីស្លាប់០២ករណី និងមិនមែនគ្រោះថ្នាក់ងារងារ ចំនួន០១ករណី។

លោកក៏បានសំណូមពរថា អាជ្ញាធរគួរធ្វើអត្តសញ្ញាណប័ណ្ណនយោជិតចុះបញ្ជិការបង់ភាគទានឲ្យទាន់ពេលវេលា និងជម្រុញកម្មករធ្វើប័ណ្ណ បសស ដើម្បីអនុវត្តផ្នែកសោធនខាងមុខ។ មន្ត្រីរាជការអតីតយុទ្ធជន មន្ត្រីរាជការខុសឈ្មោះមកប្ដូរព័ត៌មាននៅបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម៕