បញ្ហាកូវិត-១៩ ធ្វើឲ្យរាំង ស្ទះដល់ដំណើរការបណ្តុះបណ្តាលដល់កសិករលើផ្នែកចិញ្ចឹមមាន់សាច់

ដោយ៖ លោកស្រី ពុធ ធាវី


កន្លងទៅការចិញ្ចឹមមាន់សាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មាន ការរីកចំរើនខ្លាំងក្រោមការបណ្តុះបណ្តាពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មនៅតាមមូលដ្ឋានតែម្តង ក្នុងគោលបំណងលើកកំពង់ជីវភាព ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការចំណាកស្រុក បានមួយផ្នែកទៀតផង។ តែបច្ចុប្បន្ន ដោយសារមានបញ្ហា ជំងឺ កូវិត-១៩ ជ្រៀតដល់សហគមន៍មួយចំនួនធ្វើឲ្យរាំងស្ទះដល់ ដំណើរការបណ្តុះបណ្តាលដល់កសិករនៅតាមមូលដ្ឋាន ហើយ ឈ្មួញមិនហ៊ានចូលចាប់។


លោក លន់ សុផល អនុប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរ កសិកម្មខេត្ត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិ ភ្នំប្រុសភ្នំ ស្រី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា បញ្ហាកូវីដ-១៩ មិនត្រឹមតែ ប៉ះពាល់សហគមន៍ក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេគឺទូទាំងប្រទេសតែម្តង។ លោកបន្តថា ដោយសារកូវីដ-១៩បានធ្វើឲ្យ រាំងស្ទះដល់ ដំណើរការផលិតកម្មកសិកម្មមួយចំនួន ជាពិសេសផ្នែកផលិតកម្ម ផលិតពូជសត្វចិញ្ចឹមក្នុងស្រុក។


លោកបន្ថែមថា ទិសដៅខាងមុខក្នុងរយៈពេលមិនយូប៉ុន្មាន មន្ទីរ កសិកម្ម នឹងមានផែនការរៀបចំជាស្តង់ ទីផ្សារកសិករ សំរាប់ ទទួលទិញផលិតផលកសិករក្រុមអ្នកផលិត ដើម្បីលើកស្ទួយ ទីផ្សារកសិករ និងដើម្បីជួយដោះស្រាយជីវភាព ប្រជាពលរដ្ឋ ក្នុងអំទ្បុងពេលដែលប្រទេសយើងកំពុងមានវិបត្តកូវីដ-១៩នេះ ម្យ៉ាងទៀតគឺបានជួយគាំទ្រដល់ក្រុមគោលដៅអ្នកចិញ្ចឹមមាន់ឲ្យមានទីផ្សារផងដែរ៕