​សេវា​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ ឋ​ដឹក​ជនរងគ្រោះ​ថ្នាក់​ចរាច​រណ៍ មិនត្រូវ​ឲ្យ​បង់ថ្លៃ​ឡើយ​

អត្ថបទដោយ៖ លោក អឿន ស្រួ

កំពង់ចាម​៖ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា គ្រប់​សេវា​រថយន្ត​គិលានសង្គ្រោះ​បន្ទាន់​របស់​មន្ទី​រ​ពេទ្យ​រដ្ឋ ដែល​ដឹក​ជនរងគ្រោះ​ថ្នាក់​ចរាច​រណ៍ នៅតាម​ដងផ្លូវ​នានា ទូទាំង​ខេត្តកំពង់ចាម និង​ក្នុង​ព្រះរាជាណាចក្រ​ម្ពុ​ជា គឺ​មិន​តម្រូវ​ឲ្យ​ជនរងគ្រោះ​បង់ថ្លៃ​សេវា​ឡើយ ដោយ​រដ្ឋ​ជា​អ្នក​បង់ថ្លៃ​ជួស​។ នេះ​បើតាម​ប្រសាសន៍​របស់លោក វេជ្ជបណ្ឌិត ច្រឹង ន​រិ​ទ្ធ អនុប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​លោក​វេជ្ជបណ្ឌិត ច្រឹង ន​រិ​ទ្ធ ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម នា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា ដោយ​ចង់​សម្រាល​ទុក្ខលំបាក ក៏ដូចជា​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​នោះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​ដល់ ពេទ្យ​រដ្ឋ​ទូទាំង​រាជធានី​-​ខេត្ត ថា រាល់​ការដឹកជញ្ជូន​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍ ដោយ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យរ​ដ្ឋ «​មិន​ត្រូវយក​ថ្លៃ​សេវា​ឡើយ​»​។

​លោក វេជ្ជបណ្ឌិត ច្រឹង ន​រិ​ទ្ធ បាន​បញ្ជាក់ថា ប្រសិនបើ​ក្នុងករណី​មានការ​ទា​លុយ​ថ្លៃ​សេវា​ពី​មន្ត្រី​រថយន្ត​សង្គ្រោះបន្ទាន់​ណាមួយ​ជា​ថ្នូរ​ទៅនឹង​ការដឹក​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ សូម​បងប្អូន ឬ​សាច់​ញាត​ជនរងគ្រោះ​រាយការណ៍​ទៅកាន់​អាជ្ញាធរ ឬ​ប្រធាន​ពេទ្យ​បង្អែក​ស្រុក ឬ​អាច​រាយ​ការ​មក​លោក​ផ្ទាល់​ក៏បាន ទូរស័ព្ទ​លេខ​៖ ០១២ ២៤៤ ៤៨៨ ហើយ​លេខ​ទូរស័ព្ទ​រថយន្ត​សង្គ្រោះបន្ទាន់​ពេទ្យ​ខេត្ត​គឺ ០៩២ ៦៦៦ ៤៧៥ និង ០៩៥ ៩៨ ៧៧ ២២៕​

លោក​វេជ្ជបណ្ឌិត​បន្តថា ក្នុង​ខេត្តកំពង់ចាម​មាន​រថ​យន្ត​សង្គ្រោះបន្ទាន់​របស់​រដ្ឋ​ចំនួន ៣៥​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន ២៨​គ្រឿង ប៉ុន្តែ​ខូច​៨​គ្រឿង​។ មន្ទីរពេទ្យបង្អែក​ចំនួន​១០​កន្លែង និង​មណ្ឌល​សុខភាព​ចំនួន​៨៩​កន្លែង ក្នុងនោះ​នៅ​គ្រប់​មន្ទីរពេទ្យបង្អែក​សុទ្ធ​តែមាន​រថយន្ត​សង្គ្រោះបន្ទាន់​ទាំង​១០ ក្រុង​ស្រុក​។ ដោយឡែក​មណ្ឌល​សុខភាព​ចំនួន​៨៩​កន្លែង ប៉ុន្តែ​មានតែ​មណ្ឌល​សុខភាព​ចំនួន​១០​កន្លែង​ប៉ុណ្ណោះ ដែលមាន​រថយន្ត​សង្គ្រោះបន្ទាន់​។​

​លោក​បន្ថែមថា ត្រង់ចំណុច​នេះ​ជា​បញ្ហា​ប្រឈម​ដោយ​តម្រូវ​ការដឹក​អ្នកជំងឺ​ច្រើន ក៏ប៉ុន្តែ​រថយន្ត​សង្គ្រោះបន្ទាន់​មាន​ចំនួន​តិច​នៅឡើយ បើទោះបី​ចំនួន​រថយន្ត​សង្គ្រោះបន្ទាន់​មានការ​កើនឡើង​ក៏ដោយ​។ លោក​បញ្ជាក់ថា សម្រាប់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ក្នុង​១​ខែ ការបញ្ជូន​អ្នកជំងឺ​តាមរយៈ​រថយន្ត​សង្គ្រោះបន្ទាន់​មិនតិចជាង​២០០​ជើង​ឡើយ​។​